កីឡាករ គួន ម៉ុម ជួយឱ្យក្រុមបាល់ទះ Lavie Long An ឈ្នះជាលើកដំបូង នៅប្រកួតទី២ នៃពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤ លើក្រុម Danang ក្នុងលទ្ធផល ៣-២ (25-23, 22-25, 25-16, 20-25, 15-10) កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

ខណ:ការប្រកួតទី១ ក្រុមបាល់ទះ Lavie Long An បានរងបរាជ័យក្រោមថ្វីដៃ Sanest Khánh Hòa ក្នុងលទ្ធផល ៣-០ (23-25, 22-25, 23-25) កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ដោយឡែកនៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ក្រុមបាល់ទះ Lavie Long An នឹងត្រូវជួបក្រុម LP Bank Ninh Binh ប្រកួតទី៣ វេលាម៉ោង ៨:០០យប់។

កម្មវិធីប្រកួតបន្ទាប់របស់កីឡាករ គួន ម៉ុម ​នៅក្លិបបាល់ទះ Long An ​ជើងទី១ រួមមានដូចជា​៖

  • នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Ha Tinh ម៉ោង ៥:០០រសៀល
  • នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Thể Công ម៉ោង ៨:០០យប់៕
Share.