ក្នុង​ចំណោម​កីឡាករ​ជាប់​ក្នុង​បញ្ជី Top Scorers ទាំង ១០រូប គឺ​មាន​តែ​កីឡាករ​ខ្មែរ ៣រូប​ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​តារាង​ចំណាត់​ថ្នាក់​រក​គ្រាប់​បាល់​បាន​ច្រើន ក្រោយ​បញ្ចប់​សប្ដាហ៍ទី២៥ នៃការ​ប្រកួត​ពានរង្វាន់ Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤។


ដោយឡែក​មាន​​តែ​ខ្សែប្រយុទ្ធសញ្ជាតិកាណាដា គឺ​កីឡាករ Marcus Haber របស់​ព្រះខ័ន​រាជ​ស្វាយ​រៀង ម្នាក់​ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេសរុប រហូត​ដល់ ២៧គ្រាប់ ក្រោយ​ស៊ុត​ចូល​ ១គ្រាប់​ទៀតជួយ​អោយ​ស្វាយរៀង​យក​ព្រៃវែង ៣-០។

កីឡាករខ្មែរទាំង ៣រូប​ដែល​ស្ថិត​ក្នុង​បញ្ជីទាត់ចូលទីច្រើន Top Scorers មាន៖

កីឡាករ ញាញ សុស៊ីដាន របស់ Tiffy Army រកបាន ១២គ្រាប់

កីឡាករ ផាន សុខផេន របស់ព្រៃវែង រកបាន ១១គ្រាប់


កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត រកបាន ១០គ្រាប់

បញ្ជីកីឡាករបរទេស ទាត់ចូលទីច្រើនជាងគេ Top Scorers មាន៖

-កីឡាករ Marcus Baber របស់ប្រះខ័នរាជស្វាយរៀង រកបាន ២៧គ្រាប់
-កីឡាករ Shimizu Shintaro របស់ភ្នំពេញក្រោន រកបាន ១៨គ្រាប់
-កីឡាករ Ryohei Yoshihama របស់បឹងកេត រកបាន ១២គ្រាប់
-កីឡាករ Ndongo Louis Willy របស់ ISI ដង្កោសែនជ័យ រកបាន ១២គ្រាប់
-កីឡាករ Andres Nieto របស់ភ្នំពេញក្រោន រកបាន ១១គ្រាប់
កីឡាករ Neville Mbanwei របស់គិរីវង់សុខសែនជ័យ រក​បាន ១១គ្រាប់
-កីឡាករ Colubovic Stefan របស់បឹងកេត រកបាន ១១គ្រាប់

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី២៥៖

កម្មវិធីប្រកួត សម្រាប់សប្ដាហ៍ទី២៦៖

Share.