ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា (FIFA) បានចេញផ្សាយ​បញ្ជី​ក្លិប​បាល់ទាត់​សរុប ២១នៅតំបន់អាស៊ាន ដោយ​ត្រូវពិន័យមិនឱ្យដោះដូរកីឡាករ ដោយសារ​មាន​ករណី​ប្តឹងផ្តល់​គ្នា​ជាមួយ កីឡាករ ឬ ក្រុមការងារគ្រូបង្វឹក។

ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បាន​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ថា​ក្លិប​បាន​ដោះ​ស្រាយ​រួចរាល់​ហើយ ក្នុង​ករណី​ជាមួយ​​​កីឡាករ​ប្រេស៊ីល Lucas Massaro ដោយ​សារ​ក្លិប​មាន​ការ​ប្តឹងឧទ្ធរណ៍ ប៉ុន្តែ​ពេល​នេះ​ការ​ដោះស្រាយ​បាន​ចប់​រួចរាល់​ហើយ។

ខាងក្រោមនេះគឺជាក្រុមទាំង២១ នៅតំបន់អាស៊ានដែលត្រូវ FIFA ពិន័យ៖

ខណ:សមាគមកីឡាបាល់ទាត់ ខ.ភ.ម (Tiffy Army FC) សមាជិកលីគកំពូលកម្ពុជា ក៏ស្ថិតក្នុងបញ្ជីឈ្មោះក្រុមដែលត្រូវ FIFA ពិន័យមិនឱ្យដោះដូរកីឡាករផងដែរ។

កម្ពុជា៖ មាន១ក្រុម

  • TIFFY ARMY FC

ឥណ្ឌូណេស៊ី៖ មាន៥ក្រុម

  • PERSIWA WAMENA
  • PERSIJA JAKARTA
  • PERSIKAB BANDUNG REGENCY
  • PERSIRAJA BANDA ACEH
  • SADA SUMUT FC

ម៉ាឡេស៊ី៖ មាន៦ក្រុម

  • KEDAH DARUL AMAN
  • KELANTAN FC
  • KUALA LUMPUR CITY FC
  • SARAWAK UNITED.
  • Melaka United
  • Perlis FA

មីយ៉ាន់ម៉ា៖ មាន២ក្រុម

  • HORIZON FC
  • RAKHINE UNITED

ហ្វីលីពីន៖ មាន១ក្រុម

  • GLOBAL FC

ថៃ៖ មាន៥ក្រុម

  • MUANGKAN UNITED
  • SAMUT SONGKHRAM FC
  • UBON UNITED
  • UDON THANI FC
  • YOUNG SINGH HATYAI FC

វៀតណាម៖ មាន១ក្រុម

  • THAN QUANG NINH FC
Share.