កីឡាករប្រដាល់ ដាវ លីឌុច (Dave Leduc) បាន​បង្កើត​ក្រុម​កីឡាអេឡិច​ត្រូនិក ១នៅកម្ពុជា ដែល​មាន​ឈ្មោះ​ថា Dave Army ដើម្បី​ធ្វើ​ការ​ចូល​រួម​ប្រកួត​ប្រជែង​​ ក្នុងពាន​រង្វាន់ជា​ច្រើន​នា​ពេល​ខាង​មុខ​នៅ​កម្ពុជា ក៏​ដូច​ជា​ក្រៅប្រទេស។​​

តាម​រយ: សំណេរ​របស់​ ដាវ លីឌុច បាន​សរសេររៀបរាប់​នៅ​ថ្ងៃនេះ​ថា៖ ខ្ញុំពិតជាមានសេចក្តី​សោមនស្ស​រីករាយដែលខ្ញុំទើបតែបាន​ចុះកិច្ច​សន្យាជួល​អគារពាណិជ្ជ​កម្ម​នៅ​ទួល​ទំពួងរយៈ​ពេល​ពីរឆ្នាំកម្ពស់ 4 ជាន់ មានបន្ទប់គេង 6 និងបន្ទប់ទឹក 5 សម្រាប់អាជី​វកម្ម​ដំបូង​របស់ខ្ញុំ​នៅក្នុង​ប្រទេសកម្ពុជា ដែលជាទីតាំងនៃក្រុម eSport DAV Army «កងទ័ពដាវ» របស់ខ្ញុំ។

ដាវ លីឌុច ជាន់ទីមួយនឹងប្រើសម្រាប់គម្រោងសម្ងាត់របស់ខ្ញុំ ខ្ញុំពិត​ជា​អន្ទះសារចង់​ប្រាប់អ្នក​ទាំង​អស់​គ្នាពី​អ្វីដែល​ខ្ញុំនឹងធ្វើជាខ្លាំង។ នេះនឹងជាកន្លែងដែលខ្ញុំអាចជួបអ្នកគាំទ្ររបស់ខ្ញុំផងដែរ។ អរគុណ​សម្រាប់​ការគាំទ្រ ហើយខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។

រំលឹក​ថា ការ​ពី​ពេល​ថ្មីៗ​នេះ ដាវ លីឌុច បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​កីឡាអេលិច​ត្រូនិក​ នៅកម្ពុជា MPL KH 6 និង​បាន​និយាយ​ថា ខ្លួន​ទើប​បាន​ដោន​ឡូត MLBB មក​រៀន​លេង ហើយ​ឃើញ​ថា​អ្នក​គាំទ្រ​កម្ពុជា ច្រើន​ខ្លាំង ទើប​ខ្លួន​ចង់​បោះ​ទុន​បង្កើត​ក្រុម ដើម្បី​ឈ្នះ World Champions។ ខណ: ការ​បង្កើត​ក្រុម E-Sport ឈ្មោះ Dav Army នេះ ដាវ លីឌុច បានបោះទុន ១០ម៉ឺនដុល្លារ ការ​លើក​ឡើង​​ក្នុង​ការ​ចូល​រួម​ទស្សនា​កា​រប្រកួត​ MPL Cambodian 2024។

គួរ​បញ្ជាក់ថា ជើង​ខ្លាំង Dave Leduc ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា «​ស្តេច​ប្រដាល់​» ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ជា​សមាជិក​ក្លិប The King of Lethwei របស់​ប្រទេស​មីយ៉ាន់​ម៉ា។ រូប​គេ​កើត​នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩១ បច្ចុប្បន្ន​មាន​វ័យ ៣១ឆ្នាំ មាន​ទម្ងន់ ៧៥គីឡូក្រាម មាន​កម្ពស់ ១,៨៨ម៉ែត្រ រូបគេ​ចាប់​ផ្ដើម​ប្រឡូក​ចូល​អាជីព​ជា​អ្នក​ប្រដាល់​នៅ​ឆ្នាំ២០១៣៕

Share.