ក្លិប​បាល់ទះ Klub Bolavoli (Lavani Forever) ដែល​មាន​កីឡាករ ជម្រើសជាតិឥណ្ឌូណេស៊ី Dio Zulfikri បាន​ប្រកាស​នាំ​ចូល​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ ១រូប​គឺកីឡាករ Renan Zanatta Buiatti ដែល​មានកម្ពស់ ២.១៧ម៉ែត្រ ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​។

Renan Zanatta Buiatti គឺជាកីឡាករ ដែល​មាន​បទពិសោធន៍​ក្រាស​ក្រែល​ក្នុង​អាជីព​បាល់ទះ ដោយ​រូប​គេ​ធ្លាប់​បាន​លេង​អោយ​ក្លិប​ក្នុង​ប្រ​ទេស​កមណើត​របស់​ខ្លួន​ជា​ច្រើន​រួម​មាន EC Bancespa, São Bernardo Vôlei, SESI São Paulo, JF Vôlei, SESC–RJ, Vôlei Renata និងFarma Conde Vôlei São José ជាដើម។

ដោយ​ឡែក​សម្រាប់​អាជីព​នៅ​ក្រៅប្រទេស​កីឡាករ​លេង​តំណែង​ជា​ស្មាត់​ធំ​រូប​នេះ ធ្លាប​លេង​អោយ​ក្លិប​ធំៗ​ជា​ច្រើន​ដូច​ជាង ក្លិប Porto Robur Costa ក្លិប Volley Milano និងក្លិប BCC Castellana Grotte របស់​ប្រទេស​អ៊ីតាលី និងមាននៅ​ប្រទេស​តួគី នៅ​ក្លិប Sorgun Belediyespor។

ខណ:ចុង​ក្រោយ​នេះ Renan ប្រកប​នៅ​ក្លិប Tourcoing Lille Métropole Volley-Ball សមាជិករបស់​​លីគ​កំពូល​​បារាំង​មាន​ឈ្មោះ​ថា “LNV Ligue A” មាន​មមូលដ្ឋាន​ក្នុង​ទីក្រុម នៅក្នុង Tourcoing របស់​ប្រទេស​បារាំង មុន​ផ្ទេរ​មក​ចូល​រួម​ជា​ក្លិប Klub Bolavoli (Lavani Forever) របស់​ប្រទេស​ឥណ្ឌូនេស៊ី។

កីឡាករ Renan Zanatta Buiatti កើត​នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩០ បច្ចុប្បន្ន​មាន​វ័យ ៣៤ឆ្នាំ រូប​គេ​មាន​ដើម​កំណើត​នៅក្នុង​តំបន់ Uberlândiaក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ កឡាករ​រូប​នេះ គឺ​ជាផ្នែក​ដែល​បាន​សាង​ស្នាដៃ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន រួម​មាន៖

ឈ្នះមេដាយប្រាក់ FIVB World Championship ឆ្នាំ២០១៤ នៅប្រទេស ប៉ូឡូញ
ឈ្នះមាដាយមាស FIVB World Grand Champions Cup ឆ្នាំ២០១៧ នៅប្រទេសជប៉ុន
ឈ្នះមេដាយប្រាក់ FIVB World League ​​ឆ្នាំ២០១៧ នៅប្រទេសប្រេស៊ីល
ឈ្នះមេដាយប្រាក Pan American Games ឆ្នាំ២០១៥ នៅប្រទេសកាណាដា
ឈ្នះមេដាយមាស Pan American Cup ឆ្នាំ២០១៣ នៅប្រទេសម៉ិកស៊ិក
ឈ្នះមេដាយមាស CSV South American Championship ចំនួន ៣លើក ឆ្នាំ២០១៣, ២០១៥ និង២០១៧៕

Share.