ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ទ្វីប​អាស៊ី AFC Futsal Asian Cup ឆ្នាំ២០២៤ ដែលប្រទេសថៃ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន១៦ប្រទេសចូលរួម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែមេសា ពេលនេះរកឃើញម្ចាស់ជើងឯកហើយ គឺក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្រោយយកឈ្នះថៃ ក្នុងលទ្ធផល ៤-១ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅទីលាន Bangkok Arena។

លទ្ធផលវគ្គផ្តាច់ព្រ័ត្រ AFC Futsal Asian Cup ឆ្នាំ២០២៤៖

  • ថ្ងៃទី២៨ ខែមេសា ថៃ ១-៤ អ៊ីរ៉ង់ នៅទីលាន Bangkok Arena។

ក្រុមដណ្តើមចំណាត់ថ្នាក់លេខ៣៖

  • តាជីគីស្ថាន ៥-៥ អ៊ូសបេគីស្ថាន (អ៊ូសបេគីស្ថាន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៣-១)។

គួរដឹងថាក្រុមទាំង​១៦ ដែលចូលរួម​មានដូចជា៖ ថៃ (ម្ចាស់ផ្ទះ), ចិន​, អាហ្វហ្គានីស្ថាន, អារ៉ាប៊ី​សាអ៊ូឌីត, អ៊ីរ៉ង់, គីហ្ស៊ីស្ថាន, វៀតណាម, កូរ៉េខាងត្បូង, តាហ្ស៊ីគីស្ថាន, មីយ៉ាន់ម៉ា, គុយវ៉ែត, បារ៉ែន, អ៊ូបេគីស្ថាន, អ៊ីរ៉ាក់, ជប៉ុន, អូស្ត្រាលី។

រំលឹកថា ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ទ្វីប​អាស៊ី AFC Futsal Asian Cup រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៩ បើ​គិត​ត្រឹម​ពេល​នេះ​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​រហូត​ដល់​ទៅ​១២​ដង​ច្រើន​ជាង​គេ ខណៈ​ជប៉ុន ធ្លាប់​ឈ្នះ​បាន​៤ដង ក្រៅ​ពី​នោះ​គ្មាន​ប្រទេស​ណា​ធ្លាប់​ឈ្នះ​ជើង​ឯក​ម្តង​ណា​​ឡើយ។

ចំពោះពានរង្វាន់ 2024 FIFA Futsal World Cup ដែលអ៊ូបេគីស្ថាន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដោយមាន ២៤ក្រុមចូលរួម ខណ:អ៊ីរ៉ង់, ថៃ, អាហ្វហ្គានីស្ថាន និង តាជីគីស្ថាន ដឹកដៃគ្នាទៅចូលរួម៕

Share.