កំពង់ស្ពឺ ៖ រូបសំណាកសត្វដាយណូស័រ មួយក្បាលដ៏ធំ ដែលគេដាក់តាំងនៅមណ្ឌលកម្សាន្តមួយកន្លែង ត្រូវបានភ្លើងឆាបឆេះខ្ទេច ដោយសារភ្លើងឆេះព្រៃ ស្មៅ រាលទៅដល់រូបសំណាក់ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ចំណុច នៅ ភូមិ ទី៦ ឃុំយាយម៉ៅ ពេជ្រ និល ស្រុក ភ្នំស្រួច ខេត្ដកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រូបសំណាក សត្វដាយណូស័រ ដ៏ធំមួយក្បាល គេសាងសង់ឡើង ដាក់នៅទីតាំង កម្សាន្ត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ ទៅទស្សនា ស្រាប់តែនៅរសៀលថ្ងៃនេះ ភ្លើងឆេះស្មៅ រាលដល់ឆាបឆេះខ្ទេចគ្មានសល់ ។

សមត្ថកិច្ច អាជ្ញាធរ អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ស្របពេលនេះអាកាសធាតុក្តៅខ្លាំង ហួតហែង ប្រុងប្រយ័ត្នខ្ពស់ ភ្លើងផ្សេងៗ នាំបង្កគ្រោះអគ្គិភ័យ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.