កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឪពុកកូន០២នាក់ បានទៅចងមេក្រូដងដែកជិតខ្សែភ្លើង ដើម្បីសូត្រមន្ត ឱ្យលោកឆាន់ពេលព្រឹក ចៃដន្យប៉ះខ្សែរភ្លើង បណ្តាលឱ្យស្លាប់ទាំងពីរនាក់ កាលពីវេលាម៉ោងជាង៧ព្រឹក ស្ថិតនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


  
តាមការបញ្ជាក់របស់លោក ចីវ គឹមអុន មេឃុំអូរកន្ធរបានឱ្យដឹងថា ជនរងគ្រោះមានទី១ឈ្មោះ យុន យាត ភេទប្រុស អាយុ៧៥ឆ្នាំជាឪពុក។ ទី២.ឈ្មោះ យាត យ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ជាកូនបង្កើត ដោយក្រុមគ្រួសារបានសហការគ្នាបាននិមន្តព្រះសង្ឃ ដើម្បីបង្សុកូល ជូនដល់ញាតិកាទាំងប្រាំពីរសន្ដាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ជាអកុសលឪពុកនិងកូនបានដូរទីតាំងមេក្រូ ដោយខ្វះការប្រុងប្រយ័ត្ន យកដែកទីបចងមេក្រូ លើកឡើងប៉ះនិងខ្សែភ្លើងបណ្ដាលឱ្យឆក់ភ្លាមៗស្លាប់នៅកន្លែងផងដែរ។

 តាមប្រភពបានបញ្ជាក់ពីលោក ខាត់ ព្រំ មេប៉ុស្តិ៍សង្កាត់អូរកន្ធរ បានធ្វើកុសលបច្ច័យបានបញ្ជាក់ថា សពទាំង០២ ឪពុកនិងកូននេះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ បច្ចុប្បន្ន សពបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កំពង់ធំ

Share.