ក្រុម​កីឡាជឺជីតស៊ូ កម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ១៤​គ្រឿង​នៅក្នុង​ការ​ប្រកួត កីឡា​ជឺជីត​ស៊ូ Ju-Jitsu Thailand Championship 2024 ដែល​មាន​រយ:​ពេល ២ថ្ងៃ ប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែ​មេសា នៅ​សាកល​វិទ្យាល័យ Rangsit ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ។

ក្នុង​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការ​នេះ កម្ពុជា​បាន​បញ្ជូល​អត្តពលិកខ្មែរចំនួន១២រូប ដែល​តំណាងឱ្យកម្ពុជា ចេញ​ទៅប្រកួតនៅព្រះរាជាណាចក្រថៃ ទទួលបាន មេដាយសរុបអត្តពលិក ជឺជីតស៊ូកម្ពុជា ដណ្ដើម​បាន មានដូចខាងក្រោម៖

  • ទទួលបានមេដាយមាន ៥គ្រឿង
  • ទទួលបានមេដាយប្រាក់ ៣គ្រឿ
  • ទទួលបានមេដាយសំរិទ្ធ ៦គ្រឿង

គួរបញ្ជាក់ថា អត្តពលិកកម្ពុជាទាំង ១២ នាក់ដែលបានចូលរួមប្រកួតក្នុងកម្មវិធី Ju-Jitsu Thailand Championship 2024 នៅប្រទស​ថៃ ជាមួយនឹងការចុះឈ្មោះអត្តពលិកជាង១៤០០នាក់ វាជាការ​ប្រកួត​ដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ។ ក្នុងការប្រកួត Ju-Jitsu Thailand Championship 2024 នេះជាបានបំបែកកំណត់ត្រាជាការប្រកួតដ៏ធំបំផុតនៅក្នុងតំបន់៕

Share.