ពានរង្វាន់បាល់ទះជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ (GIẢI BÓNG CHUYỀN VÔ ĐỊCH QUỐC GIA 2024) នៅប្រទេសវៀតណាម បានបញ្ចប់ការប្រកួតជុំទី១ហើយ កាលពីយប់ថ្ងៃសៅរ៍ ទី៦ ខែមេសា ក្រោយចាប់ផ្តើមអស់រយ:ពេល៧ថ្ងៃ ខណ:ក្រុមបាល់ទះ Lavie Long An ដែលកីឡាករ គួន ម៉ុម ផ្លាស់ទៅប្រកបអាជីពនៅទីនោះ ធ្វើមិនសូវបានល្អនោះទេ។

តារាងចំណាត់ថ្នាក់របស់ក្រុម Lavie Long An៖

  1. Sanest Khánh Hòa ឈ្នះ៤ មិនដែលចាញ់ មាន១២ពិន្ទុ
  2. Biên Phòng ឈ្នះ៤ មិនដែលចាញ់ មាន១១ពិន្ទុ
  3. Thể Công ឈ្នះ៣ ចាញ់១ មាន១០ពិន្ទុ
  4. Đà Nẵng ឈ្នះ២ ចាញ់២ មាន៦ពិន្ទុ
  5. LP Bank Ninh Bình ឈ្នះ២ ចាញ់៣ មាន៦ពិន្ទុ
  6. Hà Nội ឈ្នះ២ ចាញ់៣ មាន៥ពិន្ទុ
  7. Lavie Long An ឈ្នះ២ ចាញ់៣ មាន៥ពិន្ទុ
  8. Hà Tĩnh ឈ្នះ១ ចាញ់៤ មាន៤ពិន្ទុ
  9. XSKT Vĩnh Long មិនដែលឈ្នះ ចាញ់៤ មាន១ពិន្ទុ។

ស្ថិតិ៥ប្រកួតរបស់កីឡាករ គួន ម៉ុម ឱ្យក្រុមបាល់ទះ Lavie Long An

  • Lavie Long An ០-៣ Sanest Khánh Hòa (២៣-៣៥, ២២-២៥, ២៣-២៥) កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
  • Lavie Long An ៣-២ Danang (២៥-២៣, ២២-២៥, ២៥-១៦, ២០-២៥, ១៥-១០) កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
  • Lavie Long An ១-៣ LP Bank Ninh Binh (២២-២៥, ២៦-២៨, ២៥-១៩, ១៥-២៥)​ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
  • Lavie Long An ៣-០ Hà Tĩnh ៣-០ (២៥-២៣, ២៥-២១, ២៧-២៥) កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
  • Lavie Long An ០-៣ Công Tân Cảng (២៥-១៨, ២៥-២១, ២៥-២១) កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។

គួរដឹងថាក្រុមបាល់ទះ Lavie Long An បានខ្ចីជើងកីឡាករ គួន ម៉ុម ពីក្លិបបាល់ទះវិសាខា សម្រាប់ជុំទី១ នៃពានរង្វាន់បាល់ទះជើងឯកថ្នាក់ជាតិ ប្រទេសវៀតណាម ឆ្នាំ២០២៤៕

Share.