CFU Gaming កំពុង​បង្ហាញ​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រកួត​ កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុង​ប្រទេស​កម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គសន្សំពិន្ទុ (Regular Season) ដោយ​ឡើងឈរ​កំពូល​តារាង គិតត្រឹម​សប្ដាហ៍ទី៣នេះ។

CFU Gaming ដែល​គេស្គាល់​ថា​ជា​ក្រុម​ខ្លាំងនៅរដូវកាលនេះ ឈរកំពូលតាង នាមជាក្រុម​ដែល​មាន​កីឡាករ​ខ្មែរសុទ្ធ និង​ជា​ដៃ​គូចាស់​ដោយ​មិន​មាន​ការផ្លាស់​ប្ដូរ​ឡើង​ចាប់​ពី​រដូវ​កាល​មុនៗ។ ដោយ​ឡែក​សម្រាប់​ក្រុម D-Roar Legends វិញក្រោយ​ការ​ដឹង​នាំរបស់​Coach Chhay កំពុង​ឈរលេខ២ នាម​ជា​ក្រុម​ឈ្នះគ្រប់ការប្រកួត ក្នុង​លទ្ធ​ផលវាយបកគូប្រកួត ២-១ ចំនួន ៤ប្រកួត។

តារាងចំណាត់ថ្នាក់ គិតត្រឹម​សប្ដាហ៍ទី៣៖

លទ្ធផលប្រកួត នៅសប្ដាហ៍ទី៣៖

រំលឹកថា ការប្រកួត MPL-KH មាន ៨ក្រុម​ខ្លាំ​ចូល​រួម​ប្រកួត ដោយ​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើនមាន​ ក្រុម SEE YOU SOON, CFU GAMING (មានកីឡាករខ្មែរសុទ្ធ), BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport (មានកីឡាករខ្មែរសុទ្ធ)។

គួរបញ្ជាក់ថា ការ​ប្រកួតដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព​ទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។ សម្រាប់​ការប្រកួត​នៅ​សប្ដាហ៍ទី១ ថ្ងៃទី២៣-២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣០-៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៦-៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២០-២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី ២៧-២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែមេសា ឆ្នាំ២០២៤៕

Share.