ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Luís Castro បានប្រកួតចាញ់ Al-Hilal ក្នុងលទ្ធផល ២-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​នៅកីឡដ្ឋាន Mohammed bin Zayed នៃពានរង្វាន់ Saudi Super Cup ឆ្នាំ ២០២៣-២៤ រាត្រីថ្ងៃទី៨ ខែមេសា។

ស្របពេលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបាល់ទាត់ Al Nassr ទទួលបានកាតក្រហមនៅនាទី៨៦’ ក្រោយប៉ះទង្គិចជាមួយខ្សែការពារលេខ Ali Albulayhi។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Saudi Super Cup៖

  • Al-Ittihad 2–1 Al-Wehda
  • Al-Hilal 2–1 Al-Nassr។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ Al-Ittihad ប៉ះ Al-Hilal នៅកីឡដ្ឋាន Mohammed bin Zayed។

គួរដឹងថាពានរង្វាន់ Saudi Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៣ ស្របពេលក្រុមបាល់ទាត់ Al-Hilal ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៣លើក ខណ: Al Nassr ឈ្នះ២លើក និង Al-Ittihad ឈ្នះ១លើក៕

Share.