ម្ចាស់​មេដាយ​មាស​នៅ​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចំនួន ៦នាក់​ បាន​កក់​សំបុត្រយន្តហោះ ដើម្បី​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ កីឡា​អូឡាំពិក​រដូវក្ដៅនៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ចំណោម​អត្តពលិក ៩នាក់ផ្សេងទៀត​របស់​ប្រទេស​ហ្វីលីពីនមុនគេ។

ក្នុង​នោះ​អត្តពលិកទាំង ៩នាក់ ដែល​ក្នុង​នោះ​មាន ៥នាក់​ក៏​ជា​ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​នៅ​កម្ពុជា​មាន​ដូច​ខាង​ក្រោម៖

ទី១ កីឡាករ EJ Obiena

EJ Obiena គឺ​ជា​កិឡាករ​អត្តពលកម្មវិញ្ញាសារ​លោតកម្ពស់ទីមួយ ​​​របស់​ប្រទេសហ្វីលីពីន ដែល​ស្ថិត​ក្នុងបញ្ជីឈ្មោះ ទៅ​ចូល​រួម​ប្រកួត​កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុង​ប៉ារីស​ប្រទេសបារាំង។ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០២៣ នៅ​កម្ពុជា រូប​នេះ កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់លេខ២ នៅ​លើ​ពិភពលោក នៅ​ពីក្រោយ​ម្ចាស់មាសជើងឯកអូឡាំពិក Mondo Duplantis។

ទី២ កីឡាករ Carlos Yulo

Carlos Yulo គឺ​ជា​កីឡាករកាយសម្ព័ន្ធ ដែល​បាន​កក់សំបុត្រយន្តហោះ​ទៅ​ចូល​រួម​ប្រកួត​កីឡា អូឡាំ​ពិកនៅទីក្រុមប៉ារីស ប្រទេសបារាំង។ បច្ចុប្បន្ន Carlos Yulo កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​ជាបន្តបន្ទាប់​ដើម្បី​បំពេញ​សមត្ថភាព​របស់​គេឱ្យកាន់​តែល្អឥតខ្ចោះ។

ក្នុងវ័យត្រឹមតែ ២៤ឆ្នាំ Carlos Yulo ម្ចាស់ជើងឯកពិភពលោក ឈ្នះមេដាយមាស ២គ្រឿង ម្ចាស់​ជើង​ឯកអាស៊ី ឈ្នះមេដាយមាស ៦គ្រឿង និងម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឈ្នះ​មេដាយ​មាស ៩គ្រឿង ខណ:កាល​នៅ​កម្ពុជា​ រូប​គេ​ឈ្នះមេដាយ ៤គ្រឿង (មាស ២ ប្រាក់២)។

ទី៣ កីឡាការិនី Aleah Finnegan

មុនពេលឈានជើងចូលទីក្រុងប៉ារីស កីឡាការិនី Aleah Finnegan គឺជាអ្នកបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់កីឡាការិនីកាយសម្ព័ន្ធហ្វីលីពីន បន្ទាប់​ពី​ការជម្រុះរបស់នាងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះ​គឺជាលើកទី១ ហើយ​ដែលកីឡា​កាយសម្ព័ន្ធ​នារី របស់​ហ្វីលីពីន​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ គិត​ចាប់តាំងពីឆ្នាំ១៩៦៤។

ទី៤ កីឡាករ Eumir Marcial

Eumir Marcial គឺ​ជា​អត្តពលិកម្នាក់ទៀតរបស់​ប្រទេស​ហ្វីលីពីន ដែល​នឹង​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្នុងព្រឹត្តិកា​រណ៍​កីឡាអូឡាំពិកនាពេលខាងមុខ។ កីឡាករ​ប្រដាល់សកល មាន​វ័យ​២៨​ឆ្នាំរូប​នេះ បាន​រក្សា​កំណត់ត្រា​ឈ្នះ​គ្រប់​ការ​ប្រកួត​របស់​ខ្លួន ៥ប្រកួតឈ្នះទាំង៥ ជាមួយនឹងកំណត់​ត្រា​កីឡាករល្អ​បំផុត​របស់​ពិភពលោក។

ទី៥ កីឡាការិនី Nesthy Petecio

អ្នកប្រដាល់ស្រីឆ្នើមរបស់ប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ Nesthy Petecio វ័យ៣១ ឆ្នាំ ស្ថិត​ក្នុងចំណោម​អត្តពលិក ត្រៀម​ចូល​រួម​ប្រកួត​នៅ​អូឡាំពិកឆ្នាំ២០២៤។ បន្ទាប់​ពីការ​ប្រកួត​ជម្រុះកាល​ពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រូប​គេ​​នឹង​ត្រៀម​ខ្លួន​ចូល​រួម​សម្រាប់​វិញ្ញាសា​ទម្ងន់៥៧ គីឡូក្រាម​នៅទី​ក្រុង​ប៉ារីស។ការ​ចូល​រួម​លើក​នេះ​ក៏​ជាកន្លែង​ដែល​នាងអាច​​មាន​ឱកាស​បង្កើតប្រវត្តិ​សាស្ត្រប​ថ្មី​ន្ថែម​ទៀត​សម្រាប់ប្រដាល់ស្រ្តី ហ្វីលីពីន បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស ស៊ីហ្គេម ឆ្នាំ២០២៣ នៅ​កម្ពុជា។

ទី៦ កីឡាការិនី Aira Villegas

នេះ​គឺ​ជា​លើក​ទី១ ដែល​កីឡាការិនី Aira Villegas នឹង​ចូល​រួម​ប្រកួតកីឡា​អូឡាំពិក​ នា​ពេល​ខាង​មុខ។ Aira Villegas ជាអ្នក​ប្រដាល់ហ្វីលីពីន​ម្នាក់​ទៀត​ដែល នឹងផ្តល់​ឱ្យហ្វីលីពីន​នូវ​ឱកាស​ឈ្នះ​មេដាយ​បន្ថែម។ នៅ​ក្នុង​វ័យ​ ២៩ឆ្នាំ Aira Villegas មានបទពិសោធន៍​ នៅ​លើ​សង្វៀន​ជា​ច្រើន​ និងធ្លាប់​​ជា​ម្ចាស់មេដាយ​សំរឹទ្ធ កាល​ស៊ីហ្គេម ឆ្នាំ២០១៩ផង​ដែរ។

ទី៧ កីឡាករ John Ceniza

កីឡាករ John Ceniza ក៏​ស្ថិត​ក្នុង​បញ្ជីត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួតលើក​ដំបូង​ ក្នុង​ព្រឹត្តិការន៍កីឡា​អូឡាំពិក ​បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​បាន​យ៉ាល្អ​ក្នុង​ព្រឹត្តិការណ៍ International Weightlifting Federation (IWF) World Cup បុរស​ទម្ងន់ ៦១ គីឡូក្រាម នៅទីក្រុម Phuket ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០២៤។

ទី៨ កីឡាការិនី Elreen Ando

ម្ចាស់​មេដាយ​មាស ស៊ីហ្គេម ឆ្នាំ២០២៣ នៅ​កម្ពុជា កីឡាការិនី Elreen Andoក៏​ទទួល​បាន​កៅអី​ទៅ​ចូល​រួមប្រកីឡាអូឡាំពិក នៅប្រទេសបារាំង ក្រោយពី​​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ដ៏​រឹង​មាំ​ក្នុង​ព្រឹត្តិការណ៍ IWF World Cup នៅទីក្រុម Phuket ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២៤។ កីឡា​ការិនី​លើកទម្ងន់ Cebuana វ័យ២៥ឆ្នាំ​រូបនេះ នឹង​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់៥៩ គីឡូក្រាម​​នៃ​ព្រឹត្តិការណ៍អូឡាំពិក។

ទី៩ កីឡាការិនី Vanessa Sarno

ម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Vanessa Sarno ក៏​ទទួល​បាន​កៅ​អី​ក្នុង​ព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសបារាំង។ មាន​វ័យ​ត្រឹម ២០ឆ្នាំ​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង១០នៃចំណាត់ថ្នាក់កីឡាអូឡាំពិក IWF បន្ទាប់​មាន​ការ​ចាប់អារម្មណ៍ក្នុងការប្រកួត World Cup ដែលនាងបានបំបែកកំណត់ត្រាជាតិផ្ទាល់ខ្លួនរបស់នាង។

​គួរបញ្ជាក់ថា ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ រៀប​ចំ​​ឡើង​រាល់​៤ឆ្នាំ​ម្តង។ នេះ​គឺ​ការ​ប្រកួត​លើក​ទី​​៣៣​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គ្រោង​ដំណើរការ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី១១ សីហា ឆ្នាំ​២០២៤ ដែល​ដាក់​កីឡា​ចំនួន​៣២ មាន​៣២៩​វិញ្ញាសា អោយ​អត្តពលិក​ប្រមាណ​១០,៥០០នាក់​ចូលរួម​ប្រកួត​ប្រជែង៕

Share.