ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួនត្រូវបានរថយន្តត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកដង្កោដឹកយកទៅជួយសង្គ្រោះជីវិតភ្លាមៗ បន្ទាប់ពីបុរសរងគ្រោះបានយកកាំបិតចិតបន្លែអាកប៉ុនប៉ងសម្លាប់ខ្លួនឯងតែមិនបានសម្រេច កាលពីវេលាម៉ោង៩ និង ១០នាទី ព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសជនរងគ្រោះមានឈ្មោះ ឈាង ប៉ុរា អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិភ្នៅ ឃុំភ្នៅ ស្រុកមេមត់ ខេត្តកំពង់ចាម។

បើតាមការរៀបរាប់ពីឈ្មោះ ចាន់ សុធារ៉ា អាយុ ៤៤ឆ្នាំ ដែលត្រូវជាក្មួយរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ រូបគាត់កំពុងតែស្នាក់នៅផ្ទះកើតហេតុស្រាប់តែបានឃើញពូរបស់ខ្លួនដែលជាជនរងគ្រោះបានមកលេងផ្ទះរបស់គាត់ ហេីយគាត់ក៏បានទទួលឱ្យស្នាក់នៅនិងហូបបាយហូបទឹកជាធម្មតា។

លុះដល់ព្រឹកថ្ងៃទី ៩ វេលាម៉ោង ៩និង១០ នាទី ខែឆ្នាំដដែលគាត់ក៏បានចេញពីបន្ទប់ ស្រាប់តែឃើញពូរបស់ខ្លួនកំពុងតែធ្វើសកម្មភាពយកកាំបិតចិតបន្លែមកអាក ប៉ុនប៉ងសម្រាប់ខ្លួន ឃើញសុភាពបែបនេះ គាត់ក៏បានស្រែកឱ្យអ្នកជិតខាងជួយ និងរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍នគររដ្ឋបាល ព្រៃស ពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ចុះទៅដល់ឃើញជនរងគ្រោះនៅមានដង្ហើមក៏បានហៅរថយន្តសង្គ្រោះរបាំទីពេទ្យបង្អែកដង្កោទៅដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ប្រភពដដែលបន្តទៀតថា បុរសជនរងគ្រោះបានលែងលះប្រពន្ធជាច្រើនឆ្នាំ ហើយតែងតែផឹកស្រាជាប្រចាំ នឹងបានប្រើប្រាស់នូវសារធាតុញៀនថែមទៀតផង ទើបធ្វើឱ្យគាត់មានវិបត្តិផ្លូវចិត្តឈានដល់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងបែបនេះ៕

អត្ថបទ៖ សេង សាវី

Share.