ភ្នំពេញ ៖ ស្ត្រីម្នាក់បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន ស្លាប់ចោលកូនៗ យ៉ាងអាណោចអាធ័ម ផ្អើលសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យពិនិត្យ កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខE២ ផ្លូវលេខ១ បុរីVIP ភូមិម៉ឺត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ចាន់ ណារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១E០ ផ្លូវលេខ២៧៦ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមរបាយការណ៍សមត្ថកិច្ចជំនាញ បានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ កូនប្រុសជនរងគ្រោះ ភ្ញាក់ពីដេកចុះមកក្រោមស្រាប់តែឃើញម្ដាយចង ក ជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ទើបហៅប្រពន្ធជួយស្រាយចំណងទម្លាក់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។

តាមការសម្តី ពីឈ្មោះ ថន ឡង់ឌី ភេទស្រី អាយុ៣២ឆ្នាំ ជាកូនប្រសារជនរងគ្រោះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ម្ដាយក្មេកគាត់បានមកលេងផ្ទះគាត់ តែប្ដីចេញទៅរត់តាក់ស៊ីបាត់មិននៅផ្ទះទេ ហើយគាត់ដឹងថាគាត់ត្រូវបានកូនតុងទីនបោកលុយ ទើបគាត់មានអាការៈស្រងូតស្រងាត់ពិបាកចិត្ត នៅវេលាម៉ោងប្រហែល២១និង៣០នាទី ថ្ងៃដដែល ម្ដាយក្មេកក៏ដេកនៅលើពូកផ្ទះខាងក្រោម, ហើយគាត់បាននាំកូនឡើងទៅដេកក្នុងបន្ទប់, លុះដល់វេលាម៉ោងប្រហែល១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីគាត់ដែលជាកូនបង្កើត បានមកដល់មុខផ្ទះ ទើបគាត់ចុះទៅបើកទ្វារឲ្យ ហើយបានបញ្ចាំងពិលចំមុខម្ដាយ ឃើញគាត់កំពុងយំ ទើបពួកគាត់និយាយលួងលោម ហើយក៏បានឡើងទៅដេកនៅក្នុងបន្ទប់, នៅវេលាម៉ោងប្រហែល០៦នឹង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីគាត់បានភ្ញាក់ចុះទៅក្រោម ហើយក៏បានស្រែកហៅគាត់ ទើបគាត់ចុះទៅឃើញម្ដាយក្មេកចង ក ដោយចំណងខ្សែអង្រឹងជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ក៏នាំគ្នាស្រាយខ្សែចំណងទម្លាក់ម្ដាយមកក្រោម តែម្ដាយស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យកន្លែងកើហេតុ និងតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារ ចង ក (អត្តឃាត) ពិតប្រាកដមែន និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សេង សាវី

Share.