កីឡាករ គួន ម៉ុម សមាជិក​របស់​ក្លិបបាល់ទះវិសាខា បាន​ត្រឡប់​មក​ដល់​ទឹក​ដីកម្ពុជាវិញ កាល​ពី​ថ្ងៃទី៧ ខែមេសា ក្រោយចប់ភារកិច្ចជាមួយក្រុមបាល់ទះ Lavie Long An នៃពាន​រង្វាន់​ជើង​ឯក​ថ្នាក់​ជាតិ ជុំទី១ ប្រទេស វៀតណាម ឆ្នាំ២០២៤។

មកដល់​ទឹក​ដីកម្ពុជា សារប័ត៌មានត្រយង បាន​ធ្វើ​កិច្ចសម្ភាសន៍​ជា​មួយកីឡាករ គួន ម៉ុម ពី​បទពិសោធន៍​ថ្មី នៅវៀតណាមលើកនេះ។ សូម​ស្ដាប​កិច្ចសម្ភាសន៍​ដូច​ខាង​ក្រោម៖

ពានរង្វាន់បាល់ទះជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ (GIẢI BÓNG CHUYỀN VÔ ĐỊCH QUỐC GIA 2024) នៅប្រទេសវៀតណាម បានបញ្ចប់ការប្រកួតជុំទី១ហើយ កាលពីយប់ថ្ងៃសៅរ៍ ទី៦ ខែមេសា។ ក្រោយ​ចប់​ជើង​ទី១ ក្រុម Lavie Long An ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៧ ឈ្នះ២ ចាញ់៣ មាន៥ពិន្ទុ។

គួរដឹងថា ក្រុមបាល់ទះ Lavie Long An បានខ្ចីជើងកីឡាករ គួន ម៉ុម ពីក្លិបបាល់ទះវិសាខា សម្រាប់ជុំទី១ នៃពានរង្វាន់បាល់ទះជើងឯកថ្នាក់ជាតិ ប្រទេសវៀតណាម ឆ្នាំ២០២៤៕

Share.