​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ខណ:នៅយប់ថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមេសា (ម៉ោងនៅកម្ពុជា) មានចំនួន២គូបន្ថែមទៀត ដើម្បីបញ្ចប់ជើងទី១។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី១៖

  • Atlético Madrid ប៉ះ Borussia Dortmund នៅកីឡដ្ឋាន Metropolitano ប្រទេសអេស្ប៉ាញ
  • Paris Saint-Germain ប៉ះ Barcelona នៅកីឡដ្ឋាន Parc des Princes ប្រទេសបារាំង។

ខាងក្រោមនេះគឺជាប្រវត្តិជួបគ្នា៥លើកចុងក្រោយ PSG ទល់នឹង Barcelona៖

  • ឆ្នាំ២០២១ PSG ១-១ Barcelona វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ UCL
  • ឆ្នាំ២០២១ Barcelona ៤-១ PSG វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ UCL
  • ឆ្នាំ២០១៧ Barcelona ៦-១ PSG វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ UCL
  • ឆ្នាំ២០១៧ PSG ៤-០ Barcelona វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ UCL
  • ឆ្នាំ២០១៥ Barcelona ២-០ PSG វគ្គ៨ក្រុមចុងក្រោយ ជើងទី២ UCL។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ ជើងទី១៖

  • Arsenal ២-២ Bayern Munich នៅកីឡដ្ឋាន Emirates
  • Real Madrid ៣-៣ Manchester City នៅកីឡដ្ឋាន Santiago Bernabéu។

គួរដឹងថាពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.