ព្រឹត្តិការណ៍កីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 មណ្ឌលរាជធានីភ្នំពេញ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹក តទៅនៅពហុកីឡដ្ឋានជាតិ។

សម្រាប់ក្រុមទាំង១០ ដែលឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅមណ្ឌលរាជធានីភ្នំពេញ នៃព្រឹត្តិ​ការណ៍កីឡាករ​បាល់​​ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 រួមមានដូចជា៖

ភូមិភាគ​ទី១ ប្រចាំមណ្ឌលបាត់ដំបង ជ័យលាភីលេខ១៖ ក្លិបកីឡាបាល់ទះបាត់ដំបង លេខ២៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)

ភូមិភាគ​ទី២ ប្រចាំមណ្ឌលសៀមរាប ជ័យលាភីលេខ១៖ កងពលធំអន្តរាគម៍លេខ៣ (B) លេខ២៖ ស្នងការដ្ឋាន ន.ប ឧត្ដមានជ័យ

ភូមិភាគទី៣ ប្រចាំមណ្ឌលកមពង់ចាម ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម

ភូមិភាគទី៤ ប្រចាំមណ្ឌលព្រៃវែង ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល

ភូមិភាគទី៥ ប្រចាំមណ្ឌលព្រះសីហនុ ជ័យលាភីលេខ១ ស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ លេខ២គឺ ក្លឹបបាល់ទះបុរីឈ្នះឈ្នះ។

ចំពោះក្លិបបាល់ទះធំៗ​ចំនួន៥ នៅ​ក្នុងព្រឹត្តិការណ៍តេជោលីគ​ នឹងចូលរួមប្រកួត Wurkz Special Volleyball Cup 2024 មណ្ឌលរាជធានីភ្នំពេញ មានដូចជា៖

– សមាគមបាល់ទះវិសាខា

– សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ

– ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ

– ស្នងការ ន.ប ខេត្តពោធិ៍សាត់

– កងពលធំអន្តរាគមន៍លេខ៣

ខណ:ម្ចាស់ជើងឯក នៃព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» រដូវកាល ២០២៣-២៤ គឺក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស មិនបានចូលរួមនោះទេ៕

Share.