សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ (KIF) នឹង​រៀប​ចំការប្រកួត​ប្រដាល់​គុន​ខ្មែរ ដែល​មាន​ឈ្មោះ​ថា មហាព្រឹត្តិការណ៍ សង្ក្រាន្ត​កម្ពុជា​គុន​ខ្មែរ KKIF ដែល​មាន​ការ​ចូល​រួមពី​សំណាកល់​កីឡាករ​លំដាប់​ៗ ជា​ច្រើន​រូប។

ស្របពេល​កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន ក៏​មាន​ឈ្មោះ​ប្រកួត មានតួនាទីការពារខ្សែក្រវាត់ (KKIF KUN KHMER WORLD CAMPION ) ដោយត្រូវជួបជាមួយកីឡាករចិន រ៉ុង ឡុង។ ចាន់ ប៊ុនហឿន បានក្លាយជា​ម្ចាស់​រថយន្ត​ខ្លាញ់​គោ​ថ្មីពីប៊ូសស្រ្តង ​ក្រោយយកឈ្នះ មឿន សុខហ៊ុច ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ក្រៅ​ពី​ចាន់ ប៊ុនហឿន ក៏​នៅ​មាន​មនុស្សឈើ សុខ ធី មួយ​គូទៀត ដែល​ត្រូវ​មាន​តួនាទីការ​ពារ​ខ្សែ​ក្រវាត់ (KKIF KUN KHMER WORLD CAMPION )ដោយត្រូវជួបជាមួយកីឡាករចិន យៀន ម៉ឹង​ស៊ិន Yuan Mengsen ដែលជាម្ចាស់ខ្សែក្រវាត់4ខ្សែមកពីប្រទេសចិន។

សមាសភាពសរុបកីឡាករទាំង ៧គូដែល​ត្រូវចូលរួមប្រកួតនា (មហាព្រឹត្តិការណ៍ សង្ក្រាន្ត​កម្ពុជា​គុន​ខ្មែរKKIF )នាថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៤៖

គួ​បញ្ជាក់ថា ការ​ប្រកួត​ក្នុងមហាព្រឹត្តិការណ៍ សង្ក្រាន្ត​កម្ពុជា​គុន​ខ្មែរKKIF មាន​ការ​ចូល​រួម​ពី​កីឡាករ​មក​ពី​បណ្ដាល​ប្រទេស​ដូច​ជា ចិន អ៊ីរ៉ង់ ឡាវ ម៉ារ៉ុក រួម​ជា​មួយ​កម្ពុជា។ កាល​ប្រកួត​នឹង​ធ្វើ​ឡើង​ តំបន់ 7NG ភូមិសេដា ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤​ ចាប់ពីម៉ោង ៨យប់តទៅ៕

Share.