ពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ហើយ ក្នុងនោះឃើញថា ក្រុមព្រះខ័នរាជស្វាយរៀង បានបន្តឈ្នះក្រុមបឹងកេត រីឯក្រុមភ្នំពេញក្រោន បានវាយបកយកឈ្នះនៅម៉ោង១៥នាទីពីរដង។

លទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • ព្រះខ័នរាជស្វាយរៀង ១-២ បឹងកេត (សរុបពីរជើង ៤-៣) ។
  • ភ្នំពេញក្រោន ៤-១ វិសាខា (សរុបពីរជើង ៦-៣ )។

វគ្គផ្តាច់ព្រ័ត្រ៖

  • ព្រះខ័នរាជស្វាយរៀង vs ភ្នំពេញក្រោន

វគ្គដណ្តើមយកលេខ៣៖

  • វិសាខា vs បឹងកេត។

គួរដឹងថាការប្រកួត​ដណ្ដើម​ជើង​ឯក​ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ នឹងធ្វើឡើងនៅ​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០២៤ ខាងមុននេះ ខណ:ទីតាំងមិនទាន់កំណត់

Share.