​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានបញ្ចប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយហើយ ខណ:ក្រុមពីប្រទេសអេស្ប៉ាញ Barcelona និង At-Madrid រកបានជ័យជម្នះដូចគ្នា នៅយប់ថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមេសា (ម៉ោងនៅកម្ពុជា)។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ ជើងទី១៖

  • Atlético Madrid ២-១ Borussia Dortmund នៅកីឡដ្ឋាន Metropolitano
  • PSG ២-៣ Barcelona នៅកីឡដ្ឋាន Parc des Princes
  • Arsenal ២-២ Bayern Munich នៅកីឡដ្ឋាន Emirates
  • Real Madrid ៣-៣ Manchester City នៅកីឡដ្ឋាន Santiago Bernabéu។

ខណ:ជើងទី២ វគ្គ៨ក្រុមចុងក្រោយ៖
– ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៖

  • Barcelona ប៉ះ PSG នៅកីឡដ្ឋាន Estadi Olímpic Lluís Companys
  • Borussia Dortmund ប៉ះ Atlético Madrid នៅកីឡដ្ឋាន Westfalenstadion។

– ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤៖

  • Manchester City ប៉ះ Real Madrid នៅកីឡដ្ឋាន Etihad Stadium
  • Bayern Munich ប៉ះ Arsenal នៅកីឡដ្ឋាន Allianz Arena។

គួរដឹងថាពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.