សិល្បៈជាតិ​៖ ដំណឹង​បឋម ស្វាមី​របស់​លោក​ជំទាវ មាស​ ច័ន្ទដាលីន ​ម្ចាស់​ផលិតផល​ Brand Lakamo បាន​ទទួល​មរណភាព​ហើយ ដោយ​សារ​មាន​ករណី​ចាប់​ជម្រិត​ និង​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​ បណ្ដាលឱ្យ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ​ ដោយឡែក​ជន​សង្ស័យ​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។ ហេតុការណ៍​​អកុសល​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​ ២០២៤ ដោយ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ​ថា​ ឈួរ ឈុនហួរ អគ្គនាយក​រងក្រុមហ៊ុន​ ព្រីមៀរ៍ ផាក​។

Share.