ភាពយន្ត​ខ្មោចឆៅ​ Zombie ស៊ី​មនុស្សដ៏​ល្បី​រឿង​ Kingdom ត្រូវ​បាន​ក្រុមហ៊ុន​ហ្គេម​យក​ទៅ​ផលិត​ជា​ហ្គេម​អនឡាញ​។​

ភាពយន្ត​បែប​ Action របស់​កូរ៉េ​ខាង​ត្បូង​ Kingdom ដែល​និយាយ​ពី​ខ្មោច Zombie នេះ​នឹង​ត្រូវផលិត​ជា​វីដេអូ​ហ្គេម​មាន​ឈ្មោះ​ថា​ «Kingdom: The Blood» ដោយ​ហ្គេម​នេះ​បាន​បញ្ចេញ​ Teasure ទីមួយ​របស់​ខ្លួន​ហើយ​តាម​រយៈ​ Developer នៅ​លើ​ YouTube។

ហ្គេម​ «Kingdom: The Blood» គឺជា​ហ្គេម​បែប​រន្ធត់​ ដែល​នឹង​​ដាក់​ឱ្យ​លេង​បាន​ទាំង​នៅ​លើ​ទូរស័ព្ទ និង​ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ខណៈ​ដែល​ហ្គេម​នេះ​ផ្ដោត​តាម​សាច់​រឿង​ល្បី​របស់​កូរ៉េ​ខាង​ត្បូង​បញ្ចាំង​លើ​ Netflix មាន​ចំណង​ជើង​ថា​ «Kingdom» ដែល​ជា​រឿង​សាច់​រឿង​និយាយ​ពី​ខ្មោច​ Zombie ជា​សំខាន់​។

ប៉ុន្តែ​ព័ត៌មាន​ផ្សេង​ៗ​​ពាក់ព័ន្ធ​នឹង​ហ្គេម​ «The Kigndom: The Blood»​ នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ច្បាស់​លាស់​នោះ​ទេ ហើយ​សូម្បី​ថ្ងៃ​ដែល​ហ្គេម​នេះ​ដាក់​ចេញ​នៅ​លើ​ទីផ្សារ​ពេល​ណា​ក៏​នៅ​មិន​ទាន់​បាន​បញ្ជាក់​ឱ្យ​សាធារណជន​បាន​ដឹង​នៅ​ឡើយ​ដែរ​។

គួរ​ដឹង​ថា​ហ្គេម​ «Kingdom: The Blood» យក​តាម​លំនាំ​រឿង​ «Kingdom» ភាពយន្ត​ភាគ​របស់​កូរ៉េ​ដែល​បាន​បញ្ចាំង​នៅ​លើ​ Netflix កាល​ពី​រដូវកាល​ទីមួយ​ឆ្នាំ​២០១៩ ដោយ​រឿង​នេះ​សម្ដែង​ដោយ​ Ju Ji Hoon, Bae Doona, Kim Sung Kyu និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។

រឿង​​ភាគ​ដ៏​ល្បី​នេះ​ក៏​មាន​ភាគ​ពិសេស​សម្ដែង​ដោយ​តារា​ឯក​ស្រី​ល្បី Jun Ji Hyun ដែល​និយាយ​ពី​ដើម​កំណើត​នៃ​ខ្មោច​ Zombie អុកឡុក​ប្រទេស​កូរ៉េ​សម័យ​បុរាណ ដែល​រឿង​​​មួយ​ភាគ​ចប់​នេះ​ ក៏​​ទទួល​បាន​ការ​គាំទ្រ​មិន​ចាញ់​គ្នា​ដែរ​៕

ទស្សនា​វីដេអូ​ផ្សព្វផ្សាយ​វីដេអូហ្គេម​ «Kingdom: The Blood» ខាងក្រោម​នេះ​ ៖

Telegram-Troryorng
Share.