បុគ្គល​​​មាន​​ឥទ្ធិពល​​ ឬ​​និយម​​ហៅ​​ជា​​ភាសា​អង់គ្លេស​ថា​ Influencers ​ចំនួន​​ ៤​​រូប​​មាន​​ដូច​​ជា​​​ កញ្ញា​ រាជនី​, សេង ហួរ, កញ្ញា សាលីនដា និង​ លោក​ ហេង វាសនា គឺជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រលាញ់នៅ​ក្នុង​គ្រួសារ​។ យុវជន​ដែល​មាន​មនុស្ស​តាម​ដាន​រាប់​សែន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​បាន​ចេញ​មក​បង្ហាញ​ពី​គន្លឹះ​សំខាន់​បង្កើត​ភាព​ផ្អែមល្ហែម​នៅ​ក្នុង​ក្រុម​គ្រួសារ នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ​។

​បើ​​មើល​​នៅ​ក្នុង​​វីដេអូដែល​បាន​​បង្ហោះ​នៅ​លើ​ គេហទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​​ក្រុម​ហ៊ុន​​ កូកា-កូឡា ខេមបូឌា https://www.facebook.com/CocaColaKH និង​ទំព័រ Instagram: https://www.instagram.com/cocacola_kh តារា​ល្បីៗ​វ័យ​ក្មេង​ទាំង​អស់​នោះ​ និង​ អ្នកម៉ាក់​​ពួកគេ​បានរៀបរាប់អំពីចំណងគ្រួសារដ៏ពិសេសរបស់ពួកគាត់ ដោយ​ក្នុង​នោះ​មាន​ទាំង​និយាយ​ដល់​ អាហារប្រចាំត្រកូល និងល្បែងប្រពៃណីខ្មែរ​ថែម​ទៀត​ផង​។

វីដេអូ​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ កូកា-កូឡា ខេមបូឌា មាន​កញ្ញា​ សារី សុវត្តី ជាអតីត​ម្ចាស់​តំណែង​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០២១ (Miss World Cambodia 2021) បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ជីវិត​របស់​ Influencers ទាំង​៤​ ដែល​ល្បីល្បាញ​ដោយ​សារ​ភាព​ប៉ិនប្រសប់​ផ្នែក​ ម៉ូដ​សំលៀកបំពាក់​​ ជីវិតស៊ីវីល័យ ម្ហូបអាហារ និងការបង្កើតមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, TikTok, YouTube និង Instagram បានចែករំលែករូបមន្ដថែរក្សាចំណងគ្រួសារប្រកបដោយភាពស្និទ្ធស្នាលផ្អែមល្ហែម។ លោក ហេង វាសនា ប្រាប់ថាអ្វីដែលសំខាន់ គឺត្រូវបើកចិត្តនិយាយឲ្យស្មោះត្រង់ និងបង្ហាញពីក្តីស្រឡាញ់តាមកាយវិការ ដូចជា ការឱបរឹត និងថើបជាដើម។ រីឯ កញ្ញា រាជនី​ វិញបានរំលឹកថា ជីវិតសិល្បៈរបស់គាត់ ឈានដល់សព្វថ្ងៃ ក៏ដោយ​សារ​តែមានការជ្រោមជ្រែងពីគ្រួសារផងដែរ។ ចំណែក សេង ហួរ ឯណោះក៏បានរំឭកពីការលះបង់របស់អ្នកម៉ាក់ ដែលសុខចិត្តញុំាក្តាមប្រៃ ដើម្បីឲ្យកូនបានញុំាអាហារឆ្ងាញ់ៗ ដែលរំលេចឱ្យឃើញនូវទឹកចិត្តអ្នកម្ដាយចំពោះកូន។ កញ្ញា សាលីនដា បង្ហើបថា គ្រួសារចុះសម្រុងគ្នា ទាមទារឱ្យមានការយោគយល់ទាំងសងខាង។

បើនិយាយអំពីល្បែងប្រជាប្រិយវិញ លោក ហេង វាសនា និង សេង ហួរ ​ចូល​ចិត្តលេងបោះ​អង្គញ់ដូចគ្នា។ ចំណែកឯ កញ្ញា រាជនី វិញចូលចិត្តវាយ​ក្អម ហើយ កញ្ញា សាលីនដា ចូលចិត្តលាក់កន្សែង។ ចំនុចមួយដែលតារាបណ្ដាញសង្គមទាំងនេះយល់ឃើញដូចគ្នានោះគឺថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ ហើយពួកគេឲ្យតម្លៃទៅលើការចំណាយពេលវេលាស្វែងរកចំណង់ចំនូលចិត្តប្លែកៗតែដូចគ្នា។

ដោយយល់ឃើញ​ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេស​ប្រចាំ​ឆ្នាំ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចាប់ផ្តើមយុទ្ធនាការ​លើកទឹកចិត្តយុវជន​សម័យ​ថ្មី​ (Gen Z) បង្កើន​ភាពស្និទ្ធស្នាល និងស្វែងរកចំណង់​ចំណូល​ចិត្ដ​រួមមួយ ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ក្នុងក្រុម​គ្រួសារ​។ យុទ្ធនាការរបស់ កូកា-កូឡា ផ្តោតលើការ​បង្កើនបទពិសោធ​​ន៍ ស្និទ្ធ​ស្នាលជាមួយ​គ្នា​​ ជាពិសេសការ​ទទួលទាន​អាហារ​រួម​គ្នា​​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​​។

ក្រុមហ៊ុន​ភេសជ្ជៈ​​ដ៏​ធំ​នេះ​ បានដាក់តាំងបង្ហាញ​​គោមផ្កាយ​ដែល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ទី​តាំង​សំខាន់​ៗ​ទូទាំង​ប្រទេស​កម្ពុជា​។ យុទ្ធនាការ​​តាំង​គោម​ផ្កាយ​បាន​ចាប់​ផ្តើម​តាំងពីថ្ងៃ​ទី ​៩ ខែ​មីនាមកម្ល៉េះ។ សម្រាប់​​បងប្អូន​ដែល​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅតាម​​រមណីយដ្ឋាន​​ផ្សេងៗ​ អាច​​ថត​រូប​លេងជាមួយ​នឹង​គោមផ្កាយ​នេះ​​ទុក​ជា​អនុស្សាវរីយ៍​​បាន​។

វីដេអូ​ចលនាលឿន​​ (time-lapse) នៃ​ចង្កៀងគោមផ្កាយ​បានផលិត និង​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៖ https://www.facebook.com/watch/?v=241886398947059

បើ​តាម​ការ​រៀបរាប់​របស់​​ក្រុមហ៊ុន Coca-Cola បាន​ឱ្យ​ដឹង​ថា កូកា-កូឡា គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ​ដែល​​មាន​ផលិត​ផល​​លក់​​ដ៏​ធំ​​ជាង​​គេ​​មួយ​ ដោយ​ផលិតផល​របស់​ក្រុមហ៊ុន​មាន​លក់​នៅ​ជាង​ ២០០ ប្រទេស​​និង​​តំបន់​​។ ក្រុមហ៊ុន​កូកា-​កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង ៨៣០ នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង ៨.០០០ នា​ក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី ៩៩,៧ ភាគរយដែលក្នុងនោះ ស្ត្រីជាង ៦០ ភាគរយ​ ហើយស្ត្រីកាន់តួនាទីក្នុង​គណៈ​គ្រប់​គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ ៣៧ ភាគរយ ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី ៥០ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ៕

Share.