ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មិនដឹងថាមានបញ្ហាអ្វី ដើរទៅលោតទឹក ពីលើស្ពានជ្រោយចង្វារ ប៉ុនប៉ងផ្តាច់សង្ខា សំណាងល្អ ប្រជានេសាទ សមត្ថកិច្ច ជួយទាន់ពេលស្រង់ឡើងគោក តែសន្លប់បាត់ស្មារតី កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅស្ពានជ្រោយចង្វារ ត្រើយខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានវ័យជាង១០ឆ្នាំ ស្លៀកខោខូវបយជើងវែង ពណ៌ខ្មៅ ពាក់អាវយឺតកីឡា ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះ ដើរឡើងទៅលើស្ពាន តែមិនមានអ្នកណាចាប់អារម្មណ៍ ស្រាប់តែជិតដល់ពាក់កណ្តាល ហក់លោតចុះទឹកតែម្តង ផ្អើលសមត្ថកិច្ច ប្រជានេសាទ ចេញទូកទៅជួយស្រង់បានភ្លាមៗ តែសន្លប់បាត់ស្មារតី នាំឡើងគោក ។

នារីរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ៕ អត្ថបទ៖ តាតុងសែនជ័យ

Share.