សៀមរាប ៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ ដោយសារទុស្សេខ្សែភ្លើង អស់ទាំងទ្រព្យសម្បត្តិ ម៉ូតូ កង់ មាសប្រាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីអធ្រាត្រថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះទី១ ឈ្មោះសួន សុទីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ផ្ទះសង់ពីថ្មក្រោម ឈើលើ ប្រក់ស័ង្កសី ទំហំ៨ម៉ែត្រx១២ម៉ែត្រ មាន៤បន្ទប់ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ទ្រព្យសម្បត្តិ ម៉ូតូចំនួន៥គ្រឿងទៀតផង ។ ម្ចាស់ផ្ទះទី២ ឈ្មោះ ងួន ចិន្តា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះសង់ពីថ្មាក្រោម ឈើលើ ប្រក់ស័ង្កសី ទំហំ៨ម៉ែត្រx១១ម៉ែត្រ ត្រូវបានភ្លើងឆេះទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ៖ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន៣គ្រឿង , រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាពបិតិកភណ្ឌ ចំនួន១គ្រឿង ,រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន២គ្រឿង ,រថយន្តពន្លត់អគ្គិភ័យ អាវុធហត្ថខេត្តចំនួន២គ្រឿង សហការបាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាលឆ្លងទៅផ្ទះផ្សេងទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.