បាត់ដំបង ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅរាត្រី ក្នុងថ្ងៃចូលឆ្នាំបង្ហើយ បង្កឱ្យភ្ញាក់ផ្អើល អ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅខាងក្រោយផ្សារថ្មីបាត់ដំបង ចំណុចក្រុមទី៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ខន វ៉ាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះកើតហេតុ ដែលសង់អំពីថ្មក្រោម ឈើលើ ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៧ម៉ែត្រ ទទួលរងខូចខាតអស់ទាំងស្រុង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង របស់ស្នងការខេត្ត ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ ភ្លើងឆេះលឿន ស្របពេលដែលអាកាសធាតុ ក្តៅស្ងួត ផ្ទះឈើខាងលើផង បណ្តាលឱ្យខូចខាតអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ បាញ់ទឹកការពារឆេះរាល ៕

អត្ថ​បទ៖ តាតុងសែនជ័យ

Share.