សិល្បៈជាតិ៖ លោក លាវ វ៉េងហួរ បុរសឯកកម្មវិធី Mister FriendShip 2023 បានសារភាពថា លោកមានបំណងចង់ជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ តែជាសំណាងល្អ ប្រុសសង្ហាតៃវ៉ាន់ដែលមានតំណែង 1st runner up និងគណៈរៀបចំកម្មវិធី Mister FriendShip International បានដល់ប្រទេសកម្ពុជាជាផ្លូវការដោយផ្ទាល់ ។

ជាមួយគ្នានោះ ម្ចាស់ពានរង្វាន់បុរសឯកកម្មវិធី Mister FriendShip ជ័យលាភីលេខ១រូបនេះ បានប្រាប់ពីអារម្មណ៍ពិតជាក្នុងនាមជាម្ចាស់ផ្ទះទទួលស្វាគមន៍ គណៈគ្រប់គ្រងនិងរៀបចំកម្មវិធី Mister Friend Ship International 2024 និង បានដឹកដៃប្រុសសង្ហាតៃវ៉ាន់ Sky 1st runner up Mister Friendship International 2023 ដើរកម្សាន្តនៅតំបន់រមណីដ្ឋានអង្គរ ព្រមទាំងគ្រងឈុតបុរាណខ្មែរ ដើម្បីជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកថែមទៀត។

បន្ទាប់ពីបានបញ្ចប់ការងារស្វាគមន៍អ្នករៀបចំកម្មវិធី Mister FriendShip ក្នុងដំណើរទស្សនកិច្ចប្រទេសកម្ពុជាជាផ្លូវការហើយនោះ លោក លាវ វ៉េងហួរ ក៏នឹងត្រៀមខ្លួនធ្វើជាគណៈកម្មការមួយរូបក្នុងកម្មវិធីប្រកួតបុរសឯក Mister FriendShip ធ្វើឡើងនៅតៃវ៉ាន់។ លើសពីនេះលោកបានតាំងចិត្តថា នឹងនាំសិល្បៈវប្បធម៌ខ្មែរទៅផ្សព្វផ្សាយនៅឆាកអន្តរជាតិបន្តទៀត ហើយលោកក៏បានចូលរួមសម្ដែងអារម្មណ៍ព្រួយបារម្ភពចំពោះប្រជាជននៅតៃវ៉ាន់ដែលបានជួបហេតុការគ្រោះរំជួយដីកន្លងមកផងដែរ។

សូមជម្រាបថា បន្ទាប់ពីជោគជ័យពីវេទិការប្រកួត Mister FriendShip 2023 រួចមក លោក លាវ វ៉េងហួរ ទទួលបានឱកាសការងារជាហូរហែដូចជា ពិធីការនៅក្នុងកម្មវិធីកម្រិតថ្នាក់ជាតិ និងអន្តរជាតិ  ជាតារាសម្ដែងនៅក្នុងខ្សែភាពយន្តខ្នាតធំ និងជាគណៈកម្មការដាក់ពិន្ទុរបេក្ខភាពប្រកួតបុរសឯកលំដាប់អន្តរជាតិថែមទៀតផង៕

Share.