យោងតាមប្រភពពីក្រសួងព័ត៌មានស្ដីពីរបាយការណ៍ស្ថិតិទេសចរណ៍រយៈពេល៣ថ្ងៃពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មហាសង្ក្រាកតឆ្នាំរោង គ.ស២០២៤ ខេត្តចំនួន៥ ដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ ដោយក្នុងនោះកំពង់ចាមឈរនៅលេខរៀងទីមួយ ជាខេត្តដែលមានអ្នកទេសចរណ៍ទៅកម្សាន្តច្រើនជាងគេបំផុត ខណៈដែល សៀមរាប ទឹកដីអង្គរដ៏អច្ឆរិយៈក៏ឈរនៅលេខរៀងទីមួយ ជាខេត្តដែលមានភ្ញៀវទេសចរណ៍បរទេស ទៅកម្សាន្តច្រើនជាងគេបំផុតដូចគ្នា។

ខាងក្រោមនេះគឺជារបាយការណ៍ដកស្រង់ចេញពី នាយកដ្ឋានស្ថិតិទេសចរណ៍ និង មន្ទីរទេសចរណ៍រាជធានីខេត្ត ផ្សាយដោយទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន

១. ខេត្ត កំពង់ចាម ឈរលេខរៀងទីមួយ មាន – ទេសចរជាតិ ទៅលេងកម្សាន្ត ប្រមាណ ៣.៤៣១.២២៤ នាក់ និង ទេសចរបរទេស ប្រមាណ ៣៥៦ នាក់

២. កំពង់ស្ពឺ ឈរលេខរៀងទីពីរ មាន – ទេសចរជាតិ ទៅលេងកម្សាន្ត ប្រមាណ ១.២៣៣.២៩៥ នាក់ – ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់

៣. បាត់ដំបង ឈរលេខរៀងទី៣ មានចំនួនភ្ញៀវ – ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់ ឈរលេខរៀងទីបី – ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់

៤. ព្រៃវែង – ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់ ឈរលេខរៀងទី៤ – ទេសចរណ៍បរទេស ប្រមាណ ៣៣ នាក់

៥. សៀមរាប ឈរលេខរៀងទី៥ មានទេចរណ៍ជាតិចំនួ – ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់ លេខរៀងទី៥ – និង ទេសចរបរទេស ប្រមាណ ១២.៩៩១

គួរបញ្ជាក់ផងដែរថាចំពោះសិ្ថតិសរុបរួមនៃចំនួនភ្ញៀវទេសចរទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទេសចរជាតិ សរុបប្រមាណ ១៣.២៧៧.៥៥៦ នាក់ និងទេសចរបរទេស សរុ ប្រមាណ ៨១.៧៤៥ នាក់៕

Share.