ប្រទេសកម្ពុជាបានរកចំណូលបានជិត១០០លានដុល្លារ ពីការនាំចេញកង់ រួមទាំងកង់អគ្គិសនី ទៅប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា និងមានប្រទេសដទៃទៀត។ តួលេខនេះបានធ្លាក់ចុះ ៤៣% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃអង្គារបានឱ្យដឹងថា ការនាំចេញកង់របស់កម្ពុជាបានធ្លាក់ចុះ ៤៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Xunhua បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញកង់ រួមទាំងកង់អគ្គិសនី ដែលមានតម្លៃ ៩៦.៩ លានដុល្លារអាមេរិក ក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំនេះ ធ្លាក់ចុះ ៤៣% ភាគរយពី ១៧០លានដុល្លារ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

សូមចុចអាន៖ ក្រោយចូលឆ្នាំខ្មែរ សីតុណ្ហភាពនៅបន្ដក្ដៅ តែតំបន់ខ្លះព្យាករណ៍ថា អាចនឹងមានភ្លៀងធ្លាក់

រូបតំណាង៖ ប្រភពរូបភាព The Star

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កង់ដែលផលិតក្នុងប្រទេសកម្ពុជា ត្រូវបានដឹកជញ្ជូនភាគច្រើនទៅកាន់ប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ក្នុងចំណោមប្រទេសដទៃទៀត។

លោកបានប្រាប់ Xinhua ថា “ការធ្លាក់ចុះនេះគឺដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់ដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃការបញ្ជាទិញ” ។

លោក សុវិជ្ជា បាននិយាយថា កង់គឺជាផលិតផលផលិតកម្មដ៏សំខាន់មួយរបស់កម្ពុជាសម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។

បច្ចុប្បន្នមានរោងចក្រកង់ចំនួនប្រាំ នៅក្នុងព្រះរាជាណាចក្រ ដែលរោងចក្រទាំងនោះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែន ជាមួយប្រទេសវៀតណាម៕

ប្រភព៖ Xunhua

Share.