ខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរសរុប ២លាន៣សែន៤ម៉ឺននាក់ ក្នុងរយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីរដ្ឋបាលខេត្តព្រៃវែង ចុះកាលបរិច្ឆេទថ្ងៃទី១៧ មេសា ២០២៤។

សូមចុចអាន៖ រយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់!

របាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា ភ្ញៀវទេសចរជាង២លាននាក់ បានដើរកម្សាន្ត៥០កន្លែង ដែលរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។

កម្មវិធីកម្សាន្តសំខាន់ៗនៅក្នុងខេត្តព្រៃវែងរួមមាន ការប្រគំតន្រ្តីសម័យ ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត បវរកញ្ញាវ័យចំណាស់ ការរាំលេងកំសាន្តតំបន់ត្រជាក់ចិត្ត ការដាក់តាំងពិព័រណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក កម្មវិធីសាសនា ការលេងល្បែងប្រជាប្រិយ ការប្រកួតអុកចត្រង្គ ការបង្ហោះគោម និងការបាញ់កាំជ្រួច និងកម្មវិធីកំសាន្តផ្សេងៗទៀត។

Share.