កណ្តាល៖ បុរសម្នាក់បានបាត់បងជីវិតនៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល ក្រោយពីក្រុមជនសង្ស័យមួយក្រុមបានព្រួតវាយ​នៅពេលកំពុងលក់បបរនៅមុខផ្ទះ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៤០នាទី ចំណុចផ្លូវក្រាលកៅស៊ូ លេខ១៥១ ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះទាំង០២នាក់ ទី១.ឈ្មោះ មួង សុផាន់នី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិធម្មត្រ័យ ឃុំផ្សារដែរ ស្រុកពញាឮ ខេត្តកណ្តាល បានបាត់បងជីវិត។ ទី២.ឈ្មោះ ជា រាជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

តាមរបាយការណ៍ពីសម្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល១៤:០០នាទី ជនរងគ្រោះម្នាក់ កំពុងលក់ម្សៅនៅផ្ទះរបស់ខ្លួន ចំណែកជនរងគ្រោះម្នាក់ទៀតដែលជាប្អូនថ្លៃ កំពុងលេងបាញ់ទឹកលាបម្សៅនៅមុខផ្ទះ ជិតកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ចូលភ្នំលេខ១៥១ ក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ស្រាប់តែមានជនសង្ស័យមានគ្នាប្រហែល០៦ទៅ០៧នាក់ទៀត បានមកព្រួតវាយមកលើជនរងគ្រោះដែលកំពុងលក់បរបរបណ្តាលឱ្យដួលសន្លប់ ឃើញដូចនោះជនរងគ្រោះជាប្អូនថ្លៃ រួមនិងបងប្អូនផ្សេងទៀតបានចូលទៅជួយឃាត់ ស្រាប់តែក្រុមរបស់ជនសង្ស័យបានរត់គេចខ្លួនអស់ទៅ ភ្លាមនោះប្អូនថ្លៃក៏បានរត់ដេញតាម ហើយត្រូវជនសង្ស័យ វាយត្រូវមួយមួកសុវត្ថិភាព រងរបួសត្រូវចំចុងចិញ្ចើមខាងឆ្វេង បណ្ដាលឱ្យហូរឈាម រួច ក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់។

ជនសង្ស័យត្រូវបានគេស្គាល់៣នាក់ ទី១.ឈ្មោះ អាត សុខខុម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ២.ឈ្មោះ ឈួម វិឆៃ ហៅយក្ស ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបដិមាករ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណា្ដល។ ៣.ឈ្មោះ ម៉ាន់ មុន្នីឧត្តម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ពួកទាំងអស់គ្នាកំពុងរត់គេចខ្លួន។

បន្ទាប់មកជនរងគ្រោះជាប្អូនថ្លៃបានត្រលប់មកកន្លែងកើតហេតុវិញ ឃើញបងថ្លៃ មានស្នាមរបួសបែកក្បាលផ្នែកខាងក្រោយ និងស្នាមរយះត្រង់កផ្នែកខាងឆ្វេង និងភ្នែកខាងឆ្វេងមានស្នាមជាំខៀវ ភ្លាមនោះបងប្អូនក៏បានបញ្ជូនជនរងគ្រោះទៅព្យាបាល ប៉ុន្តែជាអកុល្យ នៅទី១៨ ខែមេសាឆ្នាំ២០២៤នេះ ជនរងគ្រោះដែលជាបងថ្លៃបានបាត់បងជីវិតហើយនៅមន្ទីរនៅពេទ្យ ។ ជុំវិញករណីខាងលើ កម្លាំងផ្នែកជំនាញកំពុងសហការជាមួយ កម្លាំងប៉ុស្តិ៍ផ្សារដែក ចុះស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.