ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿង ឡើងស្ពានជ្រោយចង្វារ សង្ស័យជ្រុលចង្កូត សង្ស័យបុកនឹងគូទថយន្តមួយគ្រឿងមិនចាំម៉ាក់ បណ្ដាលឱ្យបាក់ក៏ស្លាប់ភ្លាមៗនៅចំណុចទីតាំងកន្លែងកើតហេតុ។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ០៤:៣០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
ស្ថិតលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង
ម៉ាក Zoomer X ពណ៌ទឹកសមុទ្រ ដែរមានពាក់ស្លាកលេខ ភ្នំពេញ 1FW- 4926 ដែលបើកបរទិសដៅ ពីកើតមកលិច ស្រាប់តែមកដល់ចំណុចទីតាំងកន្លែងកើតហេតុ ដោយវ៉ាក់អើយជាមួយនឹង រម៉ក់មួយគ្រឿង សង្ស័យជ្រុលចង្កូតទៅបុកនិងគូទរថយន្ត មួយគ្រឿងទៀតដែលមិនចាំម៉ាក បណ្ដាលដែលជនរងគ្រោះបាក់កស្លាប់ភ្លាមៗនៅចំណុចទីតាំងកន្លែងកើតហេតុភ្លាមៗនោះ រថយន្តដែលមិនចាំម៉ាក់ក៏បានបើកចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោល ។

ជនរងគ្រោះមានឈ្មោះ ពេញ ពន្លឺ អាយុ៣០ឆ្នាំជាង ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុខរបរ អ្នកគ្រប់គ្រង ភោជនីយដ្ឋាន

ក្រោយនៅពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការនគរបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានរបស់វែងយកម៉ូតូទៅរក្សាទុក ចំណែកឯសាកសព ត្រូវបានបងប្អូនសាច់ញាតិយកទទួលបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.