ភ្នំពេញ÷ ស្រ្តីម្នាក់ជិះម៉ូតូពីក្រោយរងរបួសបាក់ជើងម្ខាង នឹងអ្នកបើកម៉ូតូកង់បីឥណ្ឌារងរបួសបែកក្បាលជង្គង់ ក្រោយជិះម៉ូតូបញ្ច្រាស់ជ្រុលទៅប៉ះកងបី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី១៨ ខែមេសារ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៍សពាក់ស្លាកលេខភ្នំពេញ 1JL-4164 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿងមិនចាំម៉ាកនឹងស្លាកលេខ បើកមកកៀរបណ្ដាលអោយធ្លាក់មកចិញ្ចើមថ្នល់ ស្រាប់តែមានបុរសនារីពីរនាក់ជិញម៉ូតូមួយគ្រឿងម៉ាក vision ពណ៍ក្រហមពាក់ស្លាកលេខខេមរភូមិន្ទ 02 1-0999 ធ្វើដំណើរបញ្ច្រាស់គ្នា មកបុកពេញទំហឹង បណ្ដាលអោយម៉ូតូនឹងកង់រងការខូចខាតដូចគ្នា ឯស្រ្តីជិះពីក្រោយរងរបួសបាក់ជើងម្ខាង ឯអ្នកបើកកង់បីឥណ្ឌារងរបួសបែកក្បាលជង្គង់។

ក្រោយពីកើតហេតុក៏មានវត្តមាន សមត្ថកិច្ចជំនាញនរបាលចរាចរណ៍ផ្លូវគោកខណ្ឌឬស្សីកែវ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចនាំយកម៉ូតូនឹងកង់បីយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.