អ្នក​ជំនាញ​ដើរ​ម៉ូដ និង​ជា​អ្នក​មាន​បទពិសោធន៍​ជោគជ័យ​នៅ​ក្នុង​វិស័យហ្វេសសិន លោក Ka Loei James គឺ​ជា​បុគ្គល​ម្នាក់​ដែលឧស្សាហ៍ចេញចូល​ប្រទេស​កម្ពុជា​ ហើយ​ក៏​ស្គាល់​ពី​ចរិត​ពលរដ្ឋ​ខ្មែរ​ច្បាស់លាស់ លោក​ បាន​លើក​ពី​ហេតុផល​មក​បញ្ជាក់​ច្បាស់​ៗ ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​លង់​ចិត្ត​​ស្រលាញ់​ប្រទេស​កម្ពុជា​។

​កាល​ពី​ថ្ងៃ​ទី​១៨ ខែមេសា លោក​បាន​បង្ហោះ​ចែក​រំលែក​សារ​របស់​ខ្លួន​ នៅ​ក្រោយ​ពេល​ដែល​ភ្លើង​ជម្លោះ​វប្បធម៌​រវាង​កម្ពុជា និង​​ថៃ​ កំពុង​តែ​ឆាបឆេះ​ នៅ​មិន​ទាន់​អាច​រក​វិធីសាស្ត្រ​មក​ពន្លត់​​បាន​ ព្រោះ​ភាគី​ អ្នក​រក​ប្រាក់​តាម​អ៊ីនធឺណីត​ក្ដៅជនជាតិ​ថៃ​ និង បេក្ខភាព​ស្រីស្អាត​ពី​វេទិកា​ប្រកួត​សម្រស់​ក្ដី បាន​ផុស​ដោយ​បំពាន​មក​លើ​ប្រទេស​កម្ពុជា​ ទាំង​ដែល​មិន​មែនជា​ការ​ពិត​ទាល់តែសោះ​។

លោក​បាន​សរសេរ​ជា​ភាសា​កំណើត ដោយ​សារព័ត៌មាន​ត្រយង​សូម​ប្រែ​សម្រួល​ខ្លឹមសារ​ជូន​ដូច​តទៅ​ «តូច​ចិត្ត​ហេតុ​អី​ត្រូវ​គិត​ថា​ យើង​តោងល្បី​ឬរកស៊ី​បាន​តែ​ជាមួយ​ប្រទេស​កម្ពុជា មិន​ព្រម​សួរ​ហេតុផល​បន្តិច​ទេឬ​ ថា​ហេតុអ្វី​យើង​លង់​ស្រលាញ់​ប្រទេស​នេះ​ ហើយ​គាំទ្រ​បេក្ខភាព​បវរកញ្ញា​ប្រទេស​នេះ​ ដឹង​ឱ្យ​ច្បាស់​សិន​ចាំ​យក​ទៅ​និយាយ​រិះគន់​ យើង​ទៅ​ប្រទេស​គេ​រាល់​ដង​គេ​ស្វាគមន៍​យើង​យ៉ាង​ល្អ​​មើល​ថែ​ទាំង​បានឥតខ្ចោះ​ តើ​មាន​អីប្លែក​ដែល​យើង​ទៅ​គាំទ្រ​ប្រទេសរបស់​គេ? ជា​មិត្ត​មនុស្ស​ដូច​គ្នា​ទាំង​អស់​ ហើយ​ម្យ៉ាង​ទៀត​យើងមាន​មិត្ត​ភក្ដិល្អ និង​គួរ​ឱ្យ​ស្រលាញ់​ជា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ ឈប់​គិតថា​យើង​រក​ស៊ីទៀត​ បើសិនបាន​ឮនិយាយអីចឹងម្ដង​ទៀត​ នឹង​តេ​ទៅ​និយាយ​គ្នា​ឱ្យ​ច្បាស់​ហើយ​វា​យ៉ាង​ម៉េច? ដាស់តឿនលើក​ទីមួយ​

ការ​លើក​ឡើង​របស់​លោក ពិត​ជា​មា​នភាព​ប្រាកដ​និយម​ហើយ​មាន​​អំណះអំណាង​ច្បាស់លាស់ជា​តឹក​តាង​បញ្ជាក់​ មិន​មែន​ចេះ​តែ​និយាយ​តាម​នឹក​ឃើញ​ដោយ​គ្មាន​ការ​សិក្សាស្រាវ​ជ្រាវឱ្យ​ច្បាស់​ជា​មុន​នោះ​ឡើយ៕

Share.