មិន​ដឹងថា​មាន​រឿង​អ្វី ឬ​មាន​បញ្ហា​បែបណា​ ស្រាប់​តែ​គេ​ឃើញ​តារា​ចម្រៀង​ ខាន់ ជេមស៍ ចេញ​មក​បង្ហោះ​សារប្លែក​មួយ​ ដែល​គេ​កម្រ​នឹង​​ឃើញ​លោក​បង្ហោះ​ Status បែប​នេះ​ណាស់។

កាល​ពីថ្ងៃ​ទី​២០ ខែមេសា កន្លងទៅ​តារា​ចម្រៀង​ដ៏ល្បី​បាន​ចេញ​មក​បង្ហោះ​សារ​ខ្លី​ ដែល​ខ្លឹមសារ​ដូច​ជា​ចង់​សំដៅ​ដល់​អ្នកណាម្នាក់ គ្រាន់តែ​លោក​មិន​បញ្ចេញ​ឈ្មោះ​ប៉ុណ្ណោះ​។ សារ​របស់​លោក ខាន់ ជេមស៍ ដែល​បាន​រៀបរាប់​នោះ​គឺ៖ «មនុស្ស​ថ្លៃថ្នូរ​ មិន​អាចធ្វើ​រឿង​ថោកទាប​បាន​ទេ។ តែមាន​អ្នក​ខ្លះ​សម្ដែង​ធ្វើ​ជា​ថ្លៃថ្នូរ ពេលបាត់​បង់​ផល​ប្រយោជន៍​ បញ្ចេញ​កន្ទុយ​មក​ភ្លាម​!»

ក្រោយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លោក​មាន​ចម្ងល់​ ថា​តើ​តារា​ចម្រៀង​ និង​ជា​អ្នក​ជំនួញ​រូប​នេះ​ចង់​សំដី​​ដល់​អ្នក​ណា​នោះ​ ស្រាប់​តែ​ក្រោយ​មក ផុស​នោះ​ត្រូវ​បាន​លុប​ចោល​​ទៅវិញ​បាត់​ ដែល​រឹតតែ​ធ្វើ​ឱ្យ​សាធារណជន​ចាប់​អារម្មណ៍ទ្វេរ​ឡើង​ហើយ​កំពុង​តាមដាន​ចង់​ដឹង​ថា​ តើ​បុគ្គល​ដែល​លោក​កំពុង​តែរំលឹក​ដល់​នោះ​គឺជាអ្នកណា?

Share.