ក្រោយ​ចាកចេញ​ពី​ខេត្តសៀមរាប​ទៅរស់​នៅអាល្លឺម៉ង់ជាមួយ​ស្វាមី​មួយ​រយៈ​ធំ​​ ម្ចាស់​ទំព័រហ្វេសប៊ុក​ Monika & Michael / Germany អ្នក​នាង​ ម៉ូនីកា មាន​ឱកាស​បាន​ត្រលប់មក​ទឹក​ដី​កំណើត​វិញ​ជាមួយ​​ស្វាមី​ ហើយ​បាន​ឆ្លៀត​ឱកាស​ចូលរួម​ផ្សព្វផ្សាយ​ពី​អត្តសញ្ញា​កម្ពុជា​​ឱ្យពិភពលោក​បាន​ស្គាល់​​ច្បាស់​មិន​ច្រឡំ​សាសន៍​ដទៃ​។

អ្នក​នាង​ Monika និង​ស្វាមី​បាន​ចូលរួម​កម្មវិធី​សង្ក្រាន្ត​​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ហើយ​បាន​ថត​ជា​វីដេអូ​ដើម្បី​បង្ហោះ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​ខ្លួន​ដែល​មាន​អ្នក​តាម​ដាន​រហូត​ដល់​ទៅជាង​ 500K។ ក្នុង​នោះ​​ប្ដីប្រពន្ធ​ទាំង​ពីរ​នាក់​បាន​បង្ហោះ​ចែក​រំលែក​ពី​ទីតាំង​កម្សាន្ត​​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ល្បែង​ប្រជាប្រិយខ្មែរ​​ ​ចំណី​អាហារ ក៏ដូចជា​សំលៀកបំពាក់​បុរាណ​ខ្មែរ​ផង​ដែរ​។

នៅ​ក្នុង​ថ្ងៃ​ទី​១៩ ខែ​មេសា កន្លង​ទៅ​នេះ​ ទំព័រហ្វេសប៊ុក​របស់​អ្នក​ទាំងពីរ​បាន​បង្ហោះ​រូប​៥​សន្លឹក​នៅ​ប្រាសាទ​បាយ័ន​ឬ​អង្គរធំ​ ដោយ​គ្រង​នូវ​សំលៀកបំពាក់​បុរាណ​ខ្មែរ​បា​នយ៉ាង​ស្រស់​ស្អាត​ ដោយ​អ្នក​គាំទ្រ​បាន​សរសើរ​ថា​រូបភាព​ទាំង​អស់​នោះ​ថត​ចេញ​មក​បាន​យ៉ាង​ស្រស់​ស្អាត​ ប្រៀបដូច​ព្រះនាង​ និង​ព្រះអង្គ​ យាង​ទត​ប្រាសាទ​។ល។ សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖

Share.