សិល្បៈ​ជាតិ​៖ តារា​សម្ដែង​ដ៏ស្រស់​សោភា កញ្ញា សឹម ស្រីនិច្ច គឺជា​បុប្ផា​មួយ​ទង​ដ៏ស្រស់សោភា​ហើយ​ក៏ជា​នារី​ម្នាក់​ដែល​មាន​បុរស​មិន​តិច​ឡើយ​ចោមរោម​និង​ប៉ងប្រាថ្នា​កញ្ញា​ ប៉ុន្តែ​កញ្ញា​យើង​បែរជា​ពោល​ពាក្យ​ក្នុង​ចិត្ត​​ថា​ខ្លួន​ស័ក្តិសម​នឹង​នៅ​ម្នាក់​ឯង​ ព្រម​ទាំង​អរ​គុណ​យុគ​៩​ថែម​ទៀត​។

នៅ​យប់​ថ្ងៃអាទិត្យ​ ​ទី​២១ ខែ​មេសា កញ្ញា​ សឹម ស្រីនិច្ច បាន​បញ្ចេញ​សារ​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ ហើយ​បើ​មើល​តាម​ការ​រៀបរាប់​​ កញ្ញា​​ហាក់​ដូច​ជា​កំពុង​តែ​និយាយ​បញ្ជោះ​បន្សោក​ឱ្យ​ជីវិត​របស់​ខ្លួន​ដែល​ប្រឹង​ប្រែង​ធ្វើ​ការ​រយៈ​ពេល​១០​ឆ្នាំ​ ដោយ​មិន​ខ្លាច​ហត់​នឿយ​ ដើម្បី​រងចាំ​មើល​ជីវិត​គូ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​សម្រេច​ចិត្ត​ថា​ខ្លួន​សម​នឹង​រស់​នៅ​ម្នាក់​ឯង​ទៅវិញ​។ អ្នក​នាង​បាន​លើក​ឡើង​ថា​៖ «​ពេលនេះ​ម៉ោង​នេះ​ខ្ញុំ​ក៏បាន​ដឹង​យ៉ាង​ច្បាស់​បំផុត​ថា​ រយៈពេល​ធ្វេីការ​១០​ឆ្នាំ​មក​នេះ​មាន​រយៈ​ពេល​៧​ឆ្នាំ​ដែល​ខ្ញុំ​មិន​ហ៊ាន​សូម្បី​តែ​សម្រាក​ពេល​យប់​ថត​រឿង​ខ្មោច​ពេល​ថ្ងៃ​ថត​រឿង​ភាគ​រត់​ទៅ​ឆ្លៀត​ event រត់​ទៅ​ថត​ផលិតផល​រត់​ទៅ​ច្រៀង​​រត់​ទៅ​ធ្វេី​ ​MC​ ​នោះ​ព្រោះ​ការ​ប្រឹង​សន្សំ​ទាំង​ញេីស​ឈាម​ដោយ​បៀម​ក្នុង​ចិត្ត​មិន​ត្អូញ​មិន​ប្រាប់​អ្នកណា​ឡេីយ​ ​ហេីយ​ខ្ញុំ​ក៏ទុក​ក្នុង​ចិត្ត​ម្នាក់​ឯង​រង​ចាំ​មេីល​ថា​តេី​ខ្ញុំ​គួរ​មាន​ជីវិត​គូ​ រឺ​បែប​ណា​ ​តេី​ខ្ញុំ​ត្រូវ​សន្សំ​ទុក​ដាក់​ដោយ​របៀប​ណា​ ​ពេល​វេលា​ការ​ស្រលាញ់​ចុង​ក្រោយ​នេះ​ខ្ញុំ​ក៏​ដឹង​ថា​ខ្ញុំ​សាកសម​និង​នៅ​ម្នាក់​ឯង​ណាស់​ ​ខ្ញុំ​មិន​បាច់​ប្រឹង​សន្សំ​ពេក​មិន​បាច់​ប្រឹង​គិត​អនាគត​ជាមួយ​អ្នក​ណា​ពេក​ ​មិន​បាច់​គិត​ពី​កិត្តយស​អារម្មណ៍​របស់​អ្នក​ណា​ពេក​ ​ខ្ញុំ​និង​នៅ​ជាមួយ​រាងកាយ​របស់​ខ្ញុំ​ដោយ​មោទនភាព​នឹង​សេរី​ភាព​ក្តី​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្លួន​ឯង​អោយ​បាន​យ៉ាង​ល្អ​បំផុត​ ​មូលហេតុ​ព្រោះ​
​1​.​ ​ខ្ញុំ​ស្មោះ​ត្រង់​ណាស់​
​2​.​ ​ខ្ញុំ​ពូកែ​អត់ធ្មត់​ណាស់​
​3​.​ ខ្ញុំ​រឹងមាំ​ណាស់​
​2024​ ​អរគុណ​យុគ​៩

​បន្ទាប់​ពី​មាន​ការ​បង្ហោះ​បែបនេះ​ ស្រាប់​តែ​ដៃគូ​ដ៏ស័ក្ដិសម ដែល​មហាជន​ពិសេស​ហ្វេនៗ​ផ្គូរផ្គង​កញ្ញាជាមួយ​គឺ​លោក​ សុខ សាន់នី​ បាន​ចូល​មក​បង្ហោះ​រូប​ភាព​វីដេអូ​ជាមួយ​គ្នា​ហាក់បង្ហាញ​ការ​លើក​ទឹក​ចិត្ត​ ដោយ​សរសេរ​ថា​ សប្បាយៗ​ សឹម ស្រីនិច្ច​។ ការ​បង្ហោះ​នេះ​ក៏ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ហ្វេន​ដែល​ពេញ​ចិត្ត​អ្នក​ទាំង​ពីរ​ កាន់តែ​ចង់ឃើញ​ដៃ​គូ​ក្នុង​រឿង​ភាគ​នេះ​ ក្លាយ​ជា​ដៃ​គូពិត​ ប៉ុន្តែ​គ្រប់​យ៉ាង​គឺជា​រឿង​បេះដូង គ្មាន​អ្នក​ណា​អាច​បង្ខិតបង្ខំ​បាន​​នោះ​ឡើយ​។

ងាកមកវិញ​​ កញ្ញា សឹម ស្រីនិច្ច​ នៅ​ក្មេង​ ហើយ​នេះ​វា​អាច​គ្រាន់​តែ​ជា​ការ​បង្ហោះ​ព្រោះ​អារម្មណ៍មួយ​ឆាវ​ក៏​បាន ត្បិត​អី​កញ្ញា​ គឺជា​នារី​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ អាជីព​ការងារ​ក៏​ល្អ ដូច្នេះ​មិន​​ខ្វះ​ឡើយ​បុរស​បេតី ​គ្រាន់តែ​ចាំ​បាច់​ពិនិត្យ​ឱ្យ​ច្បាស់​ថា​មក​ដើម្បី​គ្រាន់​តែ​លេង​សើច ឬ​មក​ដើម្បី​យកធ្វើ​ជា​គូ​អនាគត​។ អ្នក​គាំទ្រ​សង្ឃឹម​ថា​កញ្ញា​នឹង​អាច​រក​បាន​បុរស​ល្អ​ម្នាក់​សម្រាប់​ជា​បង្អែក​ ព្រោះ​ស្ត្រី​ទោះ​ជា​រឹងមាំ​យ៉ាង​ណា​ ក៏​ចាំ​បាច់​ត្រូវ​ការ​បុរស​ល្អ​ម្នាក់​នៅ​ក្បែរ​ខ្លួន​ដើម្បី​ចាំ​លើក​ទឹក​ចិត្ត​ ផ្ដល់កម្លាំង​ចិត្ត និង​ជា​ទីពំនាក់​។

Share.