ព្រះសីហនុ ៖ បុរសម្នាក់ជាកម្មករលើកខ្សាច់ យកក្បាលគ្រាប់១០៥ម.ម មកដំលេងបណ្តាលឱ្យផ្ទុះលាន់កក្រើកដី ស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅដេប៉ូខ្សាច់ គឹមលាង ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ វុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករលើកខ្សាច់ ស្នាក់នៅកន្លែងកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះមិនដឹងថាបានក្បាលគ្រាប់១០៥ម.ម មិនទាន់មកពីណានោះទេ យកមកដំលេង បណ្តាលឱ្យផ្ទុះ ស្លាប់ភ្លាមៗនៅកន្លែង ។

កនរោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.