ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូហុងដាឌ្រីមឆ្លងផ្លូវ ត្រូវបានម៉ូតូកង់បីបើកជ្រុលបុក ដួលរងរបួស កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ហេង ដាលីន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-6598 ឆ្លងផ្លូវពីជើងទៅត្បូង ស្រាប់តែម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG-0242 បើកពីលិចទៅកើត ជ្រុលបុកបណ្តាលឱ្យដួលរងរបួសក្បាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូកង់បី និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នាជាក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.