កាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ជំនួបរវាងម្ចាស់ផ្ទះ Tiffy Army ទល់នឹង ISI ដង្កោសែនជ័យ នៅកីឡដ្ឋានស្តាតចាស់ សប្តាហ៍ទី២៧ ប្រកួតចុងក្រោយនៃជុំទី៣ មានករណីដាក់កីឡាករបរទេសលើសចំនួនកំណត់ ពោលគឺចំនួន៥នាក់លើទីលាន ដោយគ្មានកីឡាករអាស៊ាន។

ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក Jean Botioba ដាក់កីឡាករ JINRYEONG CHERN សញ្ជាតិកូរ៉េខាងត្បូង, NDONGO LOUIS WILLY សញ្ជាតិកាមេរូន, Umaru Samura សញ្ជាតិសៀរ៉ាឡេអូន, COULIBALY ABDEL KADER សញ្ជាតិកូតឌីវ័រ និង KAZU YANAGIDATE សញ្ជាតិជប៉ុន សរុប៥នាក់ ខណ:កីឡាករកូតាអាស៊ានទីម័រខាងកើត Jhon Frith ត្រូវបានប្តូរចេញ មុនគ្រាប់បាល់តាមស្មើ ២-២ កើតឡើង។ ស្របពេលលក្ខន្តិកៈរបស់ក្រុមហ៊ុន Cambodian Premier League បានចែងគឺរូបមន្ត ៣-១-១ មានន័យកីឡាករ FIFA ៣នាក់, អាស៊ី ១នាក់ និងអាស៊ាន១នាក់។

ភ្លាមៗនោះភាគីខាងក្រុមបាល់ទាត់ Tiffy Army ដែលមានលោក ភា​ សុភាត្ត្រា ជាគ្រូបង្វឹកក៏បានតវ៉ាថាមានករណីដាក់កីឡាករបរទេសលើសចំនួនកំណត់លើទីលាន។

ក្រោយពន្យាពេលប្រកួតជិត២០នាទី លោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ និងឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ Tiffy Army FC ក៏បានស្រុះស្រួលគ្នាដោយសម្រេចយកដំណោះស្រាយមួយគឺបើកឲ្យ Tiffy Army ទាត់បញ្ចូលទី១គ្រាប់សងវិញនាំមុខ ៣-២ ដើម្បីបញ្ចប់រឿង រួចបន្តការប្រកួត ដោយម៉ោងបន្ថែមកើនចំនួន ២០នាទី។ ចប់ការប្រកួត Tiffy Army បានយកឈ្នះ ISI ដង្កោសែនជ័យ ៣-២។

តារាងចំណាត់ថ្នាក់ CPL ក្រោយចប់ជុំទី៣៖

គួរដឹងថាការប្រកួត Top4 គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ តើព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និងបឹងកេត ក្រុមណានឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤?

Share.