ភ្នំពេញ៖ ជនជាតិចិនមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor ជ្រុលបុកជាមួយនឹងរថយន្តដឹកអ្នកដំណើរ បណ្តាលឪ្យរងការខូចខាតផ្នែកខាងមុខ កាលពីនៅវេលាម៉ោង០១:០០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារធំថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញបុរសជនជាតិចិនមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BL-7089 បើកបរទិសដៅពីលិចទៅកើត លុះដល់ចំណុចស្តុប BKC ក៏ជ្រុលទៅបុកហ្នឹងរថយន្តដឹកអ្នកដំណើរ ក្រុមហ៊ុន CMR ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-6533 បណ្តាលឲ្យខូចខាតផ្នែកចំហៀងខាងមុខទាំងពីរគ្រឿង។

ក្រោយពេលកើតហេតុ ភាគីខាងជនជាតិចិន បានយល់ព្រមសង់ទៅឱ្យខាងភាគីខាងរថយន្តដឹកអ្នកដំណើរចំនួន 400ដុល្លារ ដើម្បីបញ្ចប់រឿងភ្លាមៗតែម្តង៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.