បន្ទាប់​ពី​ប្រទេស​ម៉ាឡេស៊ី​ ប្រកាស​​ដក​ខ្លួន​មិន​បញ្ជូន​ស្រី​ស្អាត​ទៅ​ចូល​រួម​ប្រកួត​ ខណៈ​នេះ​ប្រទេស​ឡាវ​ គឺ​ជា​ប្រទេស​ទីពីរ​ហើយ​បាន​ប្រកាស​ដក​ខ្លួន​មិន​បញ្ជូន​ស្រី​ស្អាត​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ Miss Universe លើក​ទី​៧០​ ឯ​ប្រទេស​អ៊ីស្រាលអែល​។

នៅ​ក្នុង​សេចក្ដីប្រកាស​នា​ថ្ងៃ​អង្គារ​នេះ​ ​បាន​ឱ្យ​ដឹង​ថា​ Miss Universe ឡាវ​ បាន​បដិសេធ​​ការ​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែលនា​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ​។

ការ​ប្រកាស​ដក​ខ្លួន​របស់​ប្រទេស​ឡាវ​ ដោយ​សារ​តែ​កត្តា​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ពិសេស​ដោយសារ​បញ្ហា​សុខភាព​ជា​សកល​ដែល​ធ្វើ​ឱ្យ​ការ​ហោះហើរ​មាន​ការ​កំណត់​ ពិសេស​ពិបាក​ក្នុង​ការ​ស្នើសុំ​វីសា​។

អង្គភាព​រៀបចំ​កម្មវិធី​ប្រកួត​ក៏​បាន​បន្ថែម​ដែរ​ថា​ ពួក​គេ​មិន​អាច​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ឡាវ​ព្រោះ​តែ​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ​-១៩។ កាល​ពី​សប្ដាហ៍​មុន​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​ប្រកាស​ដែរ​ថា​មិន​បញ្ជូន​ស្រីស្អាត​ខ្លួន​ទៅ​ចូល​រួម​ប្រកួត​បវរកញ្ញា​ចក្រវាឡ​លើក​ទី​៧០​ ​ដូច​គ្នា។​

ចុច​អាន​ព័ត៌មាន​ កូវីដ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ ម៉ាឡេស៊ី​ដក​ខ្លួន​មិន​បញ្ជូន​ស្រី​ស្អាត​ ​ចេញ​ទៅ​ប្រកួត​នៅ​អ៊ីស្រាអែល!

រំលឹក​ឡើងវិញ​ Miss universe លើក​ទី៦៩ បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា នា​ប្រទេស​អាមេរិក​ ដោយ​កាលណោះ​បវរកញ្ញា​មិចស៊ិក​ កញ្ញា Andrea Meza គឺ​ជា​​ម្ចាស់​ជ័យលាភី​។

ខណៈ​ដែល​កម្ពុជា​ក៏​បាន​បញ្ជូន​​កញ្ញា​ រ៉េត សារីតា កញ្ញា​ឯក​ចក្រវាឡ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏ធំ​លំដាប់​អន្តរជាតិ​មួយ​នេះ​ផង​ដែរ​៕​

Telegram-Troryorng

Share.