កំពង់ស្ពឺ ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបើកបរលឿនជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុង បណ្តាលឱ្យរបួស៣នាក់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅ តាមផ្លូវជាតិលេខ៤ចន្លោះគីឡូ ម៉ែត្រ ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្វបានឱ្យដឹងថា ភាគីរចយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6442 បើកបរដោយឈ្មោះ សំ តុលា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអណ្តូង ឃុំគងជ័យ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ រួមដំណើរជាមួយ ឈ្មោះ ណុប វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកភាគីខាងរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-0554 បើកដោយឈ្មោះ សុិន ធៀប ភេទប្រុស អាយុ៤៤ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ គង់ ចន្ធី អាយុ៤០ឆ្នាំ មានទីលំនៅភូមិភ្នំឌិន ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តកូរ៉េ ហុីយ៉ាន់ដាយ បើកបរល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តសាំយ៉ុង កំពុងបើកស្របទិសគ្នា បណ្តាលឱ្យរបួសមនុស្ស៣នាក់ ស្រី១នាក់ ។ក្រោយកើងហេតុ ជនរងគ្រោះចំនួន៣នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការស្រុកភ្នំស្រួច រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.