ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី (2024 AFC U-23 Asian Cup) បាន​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បណ្តើរៗ​ហើយ ក្រោយ​​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​មួយ​ចំនួន ស្រប​ពេល​ក្រុម​បាល់ទាត់​ពី​តំបន់​អាស៊ាន​ចំនួន​២​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត​ ហើយ​២ក្រុម​​ទៀត​​អស់​សិទ្ធ​ប្រកួត។

តារាង​ចំណាត់​ថ្នាក់​តាម​ពូល​នីមួយៗ ខណៈ​ពូល D សល់​ម្នាក់​១ប្រកួត​ទៀត៖

ដូច្នេះ​ក្រុម​ដែល​​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​ដូចជា៖
ពូល A៖ កាតារ, ឥណ្ឌូណេស៊ី
ពូល B៖ កូរ៉េខាងត្បូង, ជប៉ុន
ពូល C៖ អ៊ីរ៉ាក់, អារ៉ាប៊ីសាអ៊ូឌីត
​ពូល D៖ អ៊ូបេគីស្ថាន, វៀតណាម (សល់​ម្នាក់​១ប្រកួត​ទៀត)

សម្រាប់​ទ្វីប​អាស៊ី បាន​កំណត់​ថា​ក្រុម​ដែល​​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ 2024 AFC U-23 Asian Cup មាន​ឈ្មោះ​​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2024 Summer Olympics នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ខែ​មិថុនា-កក្កដា ខាង​មុខ។ យ៉ាងណាក្តី​ក្រុម​ចំណាត់​ថ្នាក់​លេខ១​ដល់​លេខ៣​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ចែកពូល ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤​មាន​ឈ្មោះ​ប្រកួត​ជម្រុះ​​ជាមួយ​ប្រទេស​ហ្គីណេ មក​ពី​ទ្វីប​អាហ្វ្រិក នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​ទីលាន Kyoto Stadium ប្រទេស​ជប៉ុន ដណ្តើម​កៅអី​ឆ្លង​ទៅ​វគ្គ​ចែក​ពូល។

ពានរង្វាន់​ AFC U-23 Asian Cup ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ហើយ​​ក្រុម​​អ៊ីរ៉ាក់ ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ដំបូង ខណៈ​នៅ​ឆ្នាំ​២០១៦ ជើង​ឯក​បាន​ទៅ​ក្រុម​ជប៉ុន ២ឆ្នាំ​បន្ត​ឆ្នាំ​២០១៨ ជើង​ឯក​បាន​ទៅ​​អ៊ូបេគីស្ថាន ឆ្នាំ​២០២០ ជើង​ឯក​បាន​ទៅ​កូរ៉េខាងត្បូង និង​ឆ្នាំ​២០២២ ជើង​ឯក​បាន​ទៅ​អារ៉ាប៊ីសាអ៊ូឌីត៕

Share.