ការ​ប្រកួត​ពានរង្វាន់​​យុវជនស្វាយរៀង (Svay Rieng Cuo) លើកទី៦ ឆ្នាំ២០២៤ បាន​ឈាន​ដល់វគ្គ៨ក្រុមចុង​ក្រោយ​ហើយ​ ក្រោយបញ្ចប់ការប្រកួតវគ្គ១៦ក្រុម ចុងក្រោយកាលពីទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ខណៈការប្រកួតនោះធ្វើឡើង​នៅក្នុង​ទីលានវិទ្យា​ល័យ ស្វាយរំពារ។

លទ្ធផលការប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.