ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើសជាតិ​ជប៉ុន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី (2024 AFC Futsal Asian Cup) ដែល​កំពុង​រៀបចំ​នៅ​រាជធានី​បាងកក ប្រទេស​ថៃ ស្រប​ពេល​ដែល​ក្រុម​ដាវសាម៉ូរ៉ៃខៀវ មួយ​នេះ​ធ្លាប់​គ្រង​ជើង​ឯក​រហូត​ដល់​៤សម័យកាល។

តារាង​ចំណាត់ថ្នាក់តាមពូល៖

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖
គូ​ទី១៖ ម៉ោង​២រសៀល តាជីគីស្ថាន Vs អាហ្វហ្គានីស្ថាន
គូទី២៖ ម៉ោង​៤ល្ងាច អ៊ីរ៉ង់ Vs គីជីស្ថាន
គូ​ទី៣៖ ម៉ោង​៦ល្ងាច ថៃ Vs អ៊ីរ៉ាក់
គូ​ទី៤៖ ម៉ោង​៩យប់ អ៊ូបេគីស្ថាន Vs វៀតណាម

ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ ទទួល​បាន​កៅអី​​តំណាង​ឱ្យ​ទ្វីប​អាស៊ី​ឡើង​​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2024 FIFA Futsal World Cup ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​អ៊ូបេគីស្ថាន ចន្លោះ​ខែ​កញ្ញា-តុលា ខាង​មុខ។

តាំង​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បង្កើត​ពានរង្វាន់ AFC Futsal Asian Cup ក្នុង​ឆ្នាំ​១៩៩៩ មក​​មាន​តែ​ប្រទេស​២​ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក ពោល​គឺ​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​១២​សម័យកាល ហើយ​ជប៉ុន ឈ្នះ​បាន​៤​សម័យកាល៕

Share.