ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងពាក់ព័ន្ធ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១.០០នាទី នៅចំណុចបណ្ដោយផ្លូវ៤០២ កែងផ្លូវ១៩៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ រស់ ហ្សូនី ភេទប្រុស អាយុ៣២ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ។

ក្នុងប្រតិចត្តិការណ៍ខាងលើ កម្លាំងបានដកហូតវត្ថុតាងមានម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១KP-៧៥០៥លេខតួ និងលេខម៉ាស៊ីនND១២៥NE-០១៤០៧១៨ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE 13 PRO MAX ពណ៌ទឹកសមុទ្រ ជារបស់ជនរងគ្រោះ ប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវាបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.