សិល្បៈជាតិ៖ អប្សរាមានន័យថា «នារីរបាំសួគ៌» ដែលពីដើមឡើយមុននឹងស្តេចធ្វើព្រះរាជពិធីអ្វីមួយរមែងតែងតែមានការសម្តែងរបាំអប្សរា ក្នុងគោលបំណងដើម្បីប្រោះព្រំលើករាស្សីមុនកម្មវិធីសាសនារបស់ស្តេចចាប់ផ្តើមប្រារព្ធ។ មិនតែប៉ុណ្ណោះរូបអប្សរាមានប្រភពមកពីរឿងទេវកថារបស់សាសនាហីនឌូ ក្នុង​រឿង​​​ «កូរសមុទ្រទឹកដោះ» ហើយ​បើ​ចង់​ឃើញរឿងនេះនៅក្នុងប្រាសាទអង្គរវត្តយើងអាចដើរទៅផ្នែកខាងកើតឈាងខាងត្បូងជាន់ទីពីរនៃប្រាសាទ នោះយើងនឹងឃើញពីចម្លាក់ ដែលដូនតាយើងបានឆ្លាក់ជាប់នៅនឹងជញ្ជាំង។ ចុះ​លោក​អ្នក​មានដឹងទេ​ថា​ អប្សរា​នៅ​លើ​ប្រាសាទ​អង្គរវត្ត​មាន​ចំនួនប៉ុន្មាន?​

ចំនួន​អប្សរា​ ហាក់​នៅ​មិន​ទាន់​មាន​ភាព​ឯកភាព​គ្នា​ ព្រោះ​បើ​យោងតាម​​ ការរាប់របស់លោក Davis សហការជាមួយនឹងគម្រោងអភិរក្សអប្សរារបស់អាឡឺម៉ង់ អប្សរាដែលមាននៅតាមប្រាសាទអង្គរវត្ត មានចំនួន១៧៩៦។ ខណៈ​ដែល​ឯកសារ​ខខ្លះ​បាន​លើក​ឡើង​ថា​ អ្នក​ប្រាជ្ញ​បាន​រាប់​ឃើញ​ថា មាន​រូប​អប្សរា​ចំនួន​ច្រើន​ជាង ១៨៦០​អង្គ​ នៅ​លើ​ប្រាសាទ​ស.វ ទី​១២​នេះ ខ្លះ​ឆ្លាក់​លើ​សរសរ ខ្លះ​លើ​ជញ្ជាំង ខ្លះ​លើ​កំពូល​ប្រាសាទ។

Share.