ក្រុមខ្លាំងអូស្រ្តាលី Central Coast Mariners បានយកឈ្នះក្រុម Abdysh-Ata Kant ក្នុង​វគ្គផ្ដាច់ព្រ័ត្រវគ្គ Play-off អន្តរតំបន់ នៅកីឡដ្ឋាន Central Coast បន្ត​ឡើង​ទៅកាន់​វគ្គផ្ដាច់​ព្រ័ត្រ នៃពានរង្វាន់ AFC Cup  ឆ្នាំ​២០២៣-២៤។

ជ័យ​ជម្នះ​របស់ Central Coast Mariners ដោយ​បាន​យក​ឈ្នះលើកក្រុម​ខ្លាំងមកពីកៀហ្ស៊ីស៊ីស្ថាន Abdysh-Ata Kant ជើង​ទី១ ក្នុង​លទ្ធផល ១-១ ខណ:​ជើង​ទី២ ក្នុង​លទ្ធផល ៣-០ (សរុបទាំង២ជើង ៤-១) ។

ដូច​នេះ ក្រុមខ្លាំងអូស្រ្តាលី នឹង​ត្រូវ​ឡើង​ទៅ​កាន់​វគ្គផ្ដាច់​ព្រ័ត្រជួប​ក្រុម Al Ahed មកពីលីបង់ ដោយ​ការប្រកួត​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ថា ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ី​កណ្តាល អាស៊ីខាង​ត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោង​នឹង​ធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣៕

Share.